ព័ត៌មានអន្ដរជាតិ
អាមេរិក៖ ឥណ្ឌាយល់ព្រមទិញប្រេងពីវ៉េណេស៊ុយអេឡាវិញ ដើម្បីបន្ថយចំណូលរបស់រុស្ស៊ី
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា កិច្ចព្រមព្រៀងបឋមមួយត្រូវបានសម្រេច ដើម្បីឲ្យប្រទេសឥណ្ឌាចាប់ផ្តើមទិញប្រេងឆៅពីវ៉េណេស៊ុយអេឡា ជំនួសឲ្យការនាំចូលពីប្រទេសអ៊ីរ៉ង់ និងរុស្ស៊ី។

យោងតាមការចុះផ្សាយរបស់រ៉យទ័រ កាលពីថ្ងៃទី១ខែកុម្ភៈឆ្នាំ២០២៦ ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One លោកត្រាំ បានចាត់ទុកការរៀបចំនេះថាជា «គោលការណ៍នៃកិច្ចព្រមព្រៀង» ដែលនឹងបង្វែរប្រភពថាមពលរបស់ឥណ្ឌាចេញពីទីក្រុងតេហេរ៉ង់ និងក្រុងមូស្គូ។ ការវិវត្តនេះបានកើតឡើងបន្ទាប់ពីមានការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយដ៏សំខាន់មួយ កាលពីថ្ងៃទី៣មករា២០២៦ ដែលកងកម្លាំងអាមេរិកបានចាប់ខ្លួនមេដឹកនាំវ៉េណេស៊ុយអេឡា លោក Nicolás Maduro ដោយនាំឲ្យមានការបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នក្រោមការត្រួតពិនិត្យផ្ទាល់របស់ទីក្រុងវ៉ាស៊ីនតោន។
ការផ្លាស់ប្តូរយុទ្ធសាស្ត្រនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលលោកត្រាំ ក្នុងការកាត់ផ្តាច់ចំណូលពីប្រេងដែលកំពុងផ្តល់ហិរញ្ញប្បទានដល់ប្រតិបត្តិការយោធារបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន។ ខណៈពេលដែលទីក្រុងវ៉ាស៊ីនតោនបានដាក់ពន្ធ ២៥% កាលពីខែមីនាឆ្នាំ២០២៥ លើប្រទេសដែលនាំចូលប្រេងពីវ៉េណេស៊ុយអេឡា បច្ចុប្បន្នរដ្ឋបាលនេះបានបង្ហាញសញ្ញានៃការត្រៀមខ្លួនក្នុងការដកទណ្ឌកម្មទាំងនេះសម្រាប់ទីក្រុងដេលីវិញ។ ការបន្ធូរបន្ថយនេះ គឺអាស្រ័យលើការដែលឥណ្ឌាត្រូវកាត់បន្ថយការពឹងផ្អែកលើប្រេងឆៅរបស់រុស្ស៊ី ដែលកាលពីពេលថ្មីៗនេះមានចំនួនដល់ទៅជាង ១,២លានបារ៉ែលក្នុងមួយថ្ងៃ។ រដ្ឋលេខាធិការក្រសួងរតនាគារអាមេរិក លោក Scott Bessent បានបញ្ជាក់ថា ការបន្ធូរបន្ថយពន្ធនេះឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងបន្តបន្ទាប់របស់ឥណ្ឌាក្នុងការធ្វើពិពិធកម្មប្រភពថាមពលរបស់ខ្លួន។
លោកត្រាំ ក៏បានផ្ញើសារអញ្ជើញទៅកាន់ទីក្រុងប៉េកាំងផងដែរ ដោយបញ្ជាក់ថា ប្រទេសចិនត្រូវបានស្វាគមន៍ ក្នុងការចរចាលើកិច្ចព្រមព្រៀងស្រដៀងគ្នានេះសម្រាប់ប្រេងវ៉េណេស៊ុយអេឡា ក្រោមការត្រួតពិនិត្យរបស់អាមេរិក។ ការផ្តល់ជូននេះ បង្ហាញពីការប៉ុនប៉ងកាន់តែទូលំទូលាយក្នុងការរៀបចំចរន្តថាមពលសកលឡើងវិញ តាមរយៈបណ្តាញដែលគ្រប់គ្រងដោយអាមេរិកនៅក្នុងទីក្រុងការ៉ាកាស។ ទោះបីជារដ្ឋបាលឥណ្ឌាមិនទាន់ចេញសេចក្តីថ្លែងការណ៍ផ្លូវការក៏ដោយ នាយករដ្ឋមន្ត្រី Narendra Modi ត្រូវបានរាយការណ៍ថាបានពិភាក្សាជាមួយមេដឹកនាំបណ្តោះអាសន្នរបស់វ៉េណេស៊ុយអេឡា លោកស្រី Delcy Rodríguez កាលពីថ្ងៃសុក្រសប្ដាហ៍មុន ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យថាមពល និងពាណិជ្ជកម្ម៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


