ព័ត៌មានអន្ដរជាតិ
អាមេរិកព្រមានអ៊ុយក្រែន ក្រោយការវាយប្រហារប៉ះពាល់ផលប្រយោជន៍សេដ្ឋកិច្ចខ្លួន
លោកស្រី Olha Stefanishyna ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំសហរដ្ឋអាមេរិក បានបញ្ជាក់កាលពីថ្ងៃអង្គារទី២៤ខែកុម្ភៈថា ក្រសួងការបរទេសអាមេរិកបានផ្ញើសារការទូតផ្លូវការមួយ បន្ទាប់ពីការវាយប្រហាររបស់អ៊ុយក្រែនលើកំពង់ផែ Novorossiysk របស់រុស្ស៊ី បានប៉ះពាល់ដល់ផលប្រយោជន៍អាមេរិកក្នុងប្រទេសកាហ្សាក់ស្ថាន។

យោងតាមរ៉យទ័រ លោកស្រីបានលើកឡើងថា ការព្រមាននេះផ្តោតលើការបញ្ឈប់សកម្មភាពដែលប៉ះពាល់ដល់ផលប្រយោជន៍សេដ្ឋកិច្ចអាមេរិក ជាជាងការបង្គាប់ឲ្យបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធយោធា ឬថាមពលរបស់រុស្ស៊ី។
ទោះបីជាកិច្ចចរចាសន្តិភាពនៅទីក្រុងហ្សឺណែវមិនទទួលបានលទ្ធផល ហើយសហរដ្ឋអាមេរិកបានកាត់បន្ថយជំនួយយោធាក៏ដោយ ក៏លោកស្រី Stefanishyna បញ្ជាក់ថា អ៊ុយក្រែនមិនមានអារម្មណ៍ថាត្រូវបានបោះបង់ចោលដោយរដ្ឋបាលលោក ដូណាល់ ត្រាំ នោះឡើយ។ លោកស្រីបានថ្លែងអំណរគុណចំពោះការប្តេជ្ញាចិត្តផ្ទាល់ខ្លួនរបស់លោកត្រាំ ក្នុងការបញ្ចប់សង្គ្រាម ហើយលោកស្រីនឹងចូលរួមក្នុងសេចក្តីថ្លែងការណ៍គោលនយោបាយជាតិនៅសភាអាមេរិក ដើម្បីស្តាប់ពីផែនការបញ្ចប់ជម្លោះ។
ទន្ទឹមនឹងនេះ លោកស្រីបានជំរុញឲ្យសភាអាមេរិកអនុម័តច្បាប់ដាក់ទណ្ឌកម្មឲ្យបានទូលំទូលាយប្រឆាំងនឹងក្រុមហ៊ុនប្រេងធំៗរបស់រុស្ស៊ី។ លោកស្រីបានសង្កត់ធ្ងន់ថា អ៊ុយក្រែនកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយសមាជិកសភាលើច្បាប់នេះ ហើយរំពឹងថានឹងមានការគាំទ្រពីគណបក្សធំៗទាំងពីរ។ លោកស្រីបានបន្ថែមថា កិច្ចសហប្រតិបត្តិការជាមួយទីក្រុងវ៉ាស៊ីនតោននៅតែបន្ត ដើម្បីស្វែងរកវិធីថ្មីៗក្នុងការកាត់ផ្តាច់ចំណូលរបស់រុស្ស៊ីដែលប្រើប្រាស់សម្រាប់ផ្តល់មូលនិធិដល់សង្គ្រាម៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


