ព័ត៌មានអន្ដរជាតិ
ការបាត់ស្រមោលយន្តហោះចម្បាំងចិននៅជុំវិញតៃវ៉ាន់ បង្កជាមន្ទិលខ្លាំង
ស្ថានភាពនៅជុំវិញកោះតៃវ៉ាន់កំពុងស្ថិតក្នុងភាពស្ងប់ស្ងាត់យ៉ាងចម្លែក ដែលមិនធ្លាប់មានពីមុនមក បន្ទាប់ពីសកម្មភាពហោះហើររបស់យន្តហោះចម្បាំងចិនបានផ្អាកស្ទើរតែទាំងស្រុងក្នុងរយៈពេល១០ថ្ងៃចុងក្រោយនេះ។

យោងតាមទិន្នន័យពីទីភ្នាក់ងារសារព័ត៌មាន AFP ចាប់តាំងពីថ្ងៃទី២៨ខែកុម្ភៈមក គេសង្កេតឃើញមានវត្តមានយន្តហោះចិនត្រឹមតែ២គ្រឿងប៉ុណ្ណោះ ដែលហោះក្បែរកោះតៃវ៉ាន់ បើធៀបនឹងឆ្នាំមុនដែលមានរហូតដល់៨៦គ្រឿងក្នុងរយៈពេលដូចគ្នា។
ភាពស្ងប់ស្ងាត់ខុសធម្មតានេះ បានបង្កើតជាមន្ទិលសង្ស័យជាច្រើនក្នុងចំណោមអ្នកជំនាញយោធា។ អ្នកវិភាគខ្លះយល់ថា នេះអាចមកពីប្រទេសចិនកំពុងជាប់រវល់នឹងកិច្ចប្រជុំនយោបាយផ្ទៃក្នុង ឬក៏ដោយសារការបោសសម្អាតមន្ត្រីយោធាជាន់ខ្ពស់នាពេលថ្មីៗ។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺ អ្នកជំនាញខ្លះយល់ថា នេះគឺជាយុទ្ធសាស្ត្របន្ទន់ឥរិយាបថរបស់ទីក្រុងប៉េកាំង ដើម្បីរៀបចំផ្លូវសម្រាប់ជំនួបដ៏សំខាន់រវាងប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលនឹងត្រូវធ្វើឡើងនៅចុងខែនេះ។
យ៉ាងណាមិញ មន្ត្រីសន្តិសុខតៃវ៉ាន់បានចេញមុខព្រមានថា ភាពស្ងប់ស្ងាត់នេះអាចជា «ល្បិចបញ្ឆោត» ដើម្បីធ្វើឲ្យសហរដ្ឋអាមេរិកយល់ច្រឡំថា ចិនលែងជាការគំរាមកំហែង ហើយឈានទៅដល់ការកាត់បន្ថយជំនួយយោធាដល់តៃវ៉ាន់។ លើសពីនេះ គេក៏សង្ស័យថា ចិនចង់ប្រើភាពស្ងប់ស្ងាត់នេះ ដើម្បីធ្វើឲ្យប្រជាជនតៃវ៉ាន់បាត់បង់ការគាំទ្រចំពោះគម្រោងបង្កើនកញ្ចប់ថវិកាការពារជាតិចំនួន៤០ពាន់លានដុល្លាររបស់ប្រធានាធិបតី Lai Ching-te ផងដែរ។
ទោះបីជាសកម្មភាពតាមអាកាសបានផ្អាកក៏ដោយ ក៏វត្តមាននាវាចម្បាំងចិននៅតែរក្សាចំនួនថេរដដែល គឺប្រហែល៦គ្រឿងក្នុងមួយថ្ងៃ។ មន្ត្រីការពារជាតិតៃវ៉ាន់បានសង្កត់ធ្ងន់ថា ថ្វីដ្បិតមេឃស្រឡះគ្មានយន្តហោះចម្បាំងចិនក៏ដោយ ប៉ុន្តែតៃវ៉ាន់មិនត្រូវធ្វេសប្រហែស ឬទម្លាក់អាវុធជាដាច់ខាត ព្រោះស្ថានការណ៍អាចប្រែប្រួលគ្រប់វិនាទី៕
ប្រែសម្រួល៖ ឈាង
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


