Connect with us

ព័ត៌មានអន្ដរជាតិ

តើប្រទេសណាខាតធ្ងន់ជាងគេ ពីការបិទច្រក Hormuz?

បានផុស

នៅ

ច្រកសមុទ្រ Hormuz គឺជាសរសៃឈាមបេះដូង នៃថាមពលពិភពលោក។ ជាក់ស្តែង ចាប់តាំងពីអ៊ីរ៉ង់ បិទច្រកនេះមកដោយសារសង្គ្រាម បានរុញតម្លៃប្រេងសាំងនិងទំនិញនានា ឲ្យឡើងថ្លៃកប់ពពក បណ្តាលឲ្យសេដ្ឋកិច្ចពិភពលោកត្រូវដាំក្បាលចុះ។

(រូប៖ Reuters)

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកូកប្រកាសឲ្យសម្ព័ន្ធមិត្តទាំងឡាយ សូមជួយគ្នាបញ្ជូននាវាចម្បាំងទៅតំបន់មជ្ឈិមបូព៌ា ធ្វើយ៉ាងណា បើកផ្លូវទឹកនេះ ឲ្យដំណើរការដូចដើមវិញ ដើម្បីទប់ទល់នឹងវិបត្តិ។

យ៉ាងណា បើតាមទិន្នន័យ គេដឹងថា មិនមែនអាមេរិកទេ ដែលខាតបង់ច្រើនជាងគេ ដោយសារការបិទច្រកនេះ។ ដូច្នេះតើប្រទេសណាទៅ ដែលខាតធ្ងន់ជាងគេ?

(រូប៖ Reuters)

នោះគឺ ចិន! តាមការផ្សាយរបស់ CNBC ក្នុងខែមីនាឆ្នាំ២០២៦, ចិននាំចូលប្រេងប្រហែល ៦ លានបារ៉ែលក្នុងមួយថ្ងៃ តាមរយៈច្រក Hormuz។ ដូច្នេះ ការបិទច្រកនេះ ធ្វើឲ្យសេដ្ឋកិច្ចចិន ជួបវិបត្តិផ្គត់ផ្គង់ ដ៏ធ្ងន់ធ្ងរដែលមិនធ្លាប់មានពីមុនមក ហើយការរអាក់រអួលនេះនឹងបង្ខំឲ្យរោងចក្រចិនកាត់បន្ថយផលិតកម្ម ដែលធ្វើឲ្យសង្វាក់ផ្គត់ផ្គង់ពិភពលោកទាំងមូលត្រូវជាប់គាំង។

ម្យ៉ាង សេដ្ឋកិច្ចចិន គឺផ្អែកលើការផលិតនិងនាំចេញទំនិញទៅកាន់ពិភពលោក។ នៅពេលប្រេងឡើងថ្លៃខ្លាំង ដែលអាចហក់ដល់ ២០០ ដុល្លារ/បារ៉ែល, ថ្លៃដឹកជញ្ជូននិងផលិតកម្មក្នុងប្រទេសនេះ ក៏នឹងហក់ឡើងខ្ពស់ដែរ។

(រូប៖ Reuters)

លើសពីនេះ ទំនិញចិននឹងលែងមានតម្លៃថោកដូចមុន ដែលបណ្តាលឲ្យការនាំចេញធ្លាក់ចុះ និងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច (GDP) ជាតិយ៉ាងធ្ងន់ធ្ងរ។

ខុសពីអារ៉ាប៊ីសាអូឌីត ដែលមានបំពង់បង្ហូរប្រេងវាងទៅសមុទ្រក្រហមឬអាមេរិកដែលមានប្រេងខ្លួនឯង ចំណែកចិនគឺគ្មានផ្លូវទឹកណាមកជំនួសការដឹកជញ្ជូនតាមច្រក Hormuz បានឡើយ។ ទោះចិនខំសាងសង់បំពង់បង្ហូរប្រេងពី រុស្ស៊ី និង អាស៊ីកណ្តាល ក៏ដោយ ក៏បរិមាណនោះនៅតែមិនទាន់គ្រប់គ្រាន់ដើម្បីបំពេញតម្រូវការដ៏មហាសាលរបស់ចិនបានដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម