ព័ត៌មានអន្ដរជាតិ
ខឹងរឿងបើកច្រក Hormuz មិនបាន! ត្រាំ ពន្លះសម្ព័ន្ធមិត្តថា អាមេរិក ខំជួយរាប់ឆ្នាំ តែអត់ជួយអាមេរិកវិញ
ដោយខឹងចិត្តចំពោះសម្ព័ន្ធមិត្តដែលមិនព្រមបញ្ជូននាវាចម្បាំងទៅជួយបើកច្រកសមុទ្រ Hormuz ស្របពេលភ្លើងសង្គ្រាមនៅតែបន្តឆាបឆេះសន្ធោសន្ធៅ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានពន្លះសម្ព័ន្ធមិត្តទាំងនោះ ដោយបន្ទោសចំៗថា រាប់ឆ្នាំហើយអាមេរិកខំជួយពួកគេការពារខ្លួនពីសត្រូវខាងក្រៅ ប៉ុន្តែពួកគេបែរជាគ្មានភក្តីភាពនិងមិនជួយអាមេរិកទៅវិញ។

ថ្លែងក្នុងព្រឹត្តិការណ៍នៅសេតវិមានកាលពីថ្ងៃចន្ទទី១៦ខែមីនាឆ្នាំ២០២៦ និងផ្សាយដោយ CNN, មេដឹកនាំអាមេរិករូបនេះនិយាយថា ប្រទេសទាំងនោះមិនមានភក្តីភាពគ្រប់គ្រាន់សោះឡើយចំពោះអាមេរិក បន្ទាប់ពីទទួលបានការគាំទ្រផ្នែកសន្តិសុខអស់រយៈពេលជាច្រើនទសវត្សរ៍មកនោះ។
លោកលើកឡើងថា៖ «ប្រទេសខ្លះពេញចិត្តចំពោះរឿងនេះ ហើយខ្លះទៀតមិនពេញចិត្តឡើយ។ មានប្រទេសខ្លះដែលយើងបានជួយអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ យើងបានការពារពួកគេពីប្រភពខាងក្រៅដ៏គួរឲ្យខ្លាច ប៉ុន្តែពួកគេមិនសូវពេញចិត្តទៅវិញ។ យ៉ាងណា មានប្រទេសខ្លះកំពុងបញ្ជូននាវាមកហើយ»។

មុននេះ លោកត្រាំបានអំពាវនាវឲ្យប្រទេសជាសម្ព័ន្ធមិត្តជួយអន្តរាគមន៍ដើម្បីការពារសុវត្ថិភាពច្រក Hormuz ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ ព្រោះវាជាផ្លូវដឹកជញ្ជូនប្រេងរហូតដល់១ភាគ៥ នៃពិភពលោក។ លោកបង្ហើបថា បានទាក់ទងទៅកាន់៧ប្រទេសរួចហើយ ដែលក្នុងនោះរួមមានទាំង ចិន បារាំង ជប៉ុន កូរ៉េខាងត្បូង និងអង់គ្លេស ផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ការឆ្លើយតបពីបណ្តាប្រទេសទាំងនោះហាក់មានភាពខុសៗគ្នា។
មិនត្រឹមប៉ុណ្ណឹង លោកថែមទាំងគំរាមដល់ណាតូទៀតផង ដោយអះអាងថា អង្គការនេះ នឹងប្រឈមអនាគតដ៏អាក្រក់បំផុត ប្រសិនបើសម្ព័ន្ធមិត្តយូរឆ្នាំរបស់អាមេរិក មិនព្រមជួយបើកច្រក Hormuz៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២៤ ម៉ោង agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


