Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ាគីស្ថានត្រៀមធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចារវាងអាមេរិក និងអ៊ីរ៉ង់ ដើម្បីបញ្ចប់សង្គ្រាម

បានផុស

នៅ

ប្រទេសប៉ាគីស្ថានបានប្រកាសកាលពីថ្ងៃអាទិត្យ​ទី​២៩​ខែ​មីនា​ឆ្នាំ​២០២៦​ថា ខ្លួននឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ក្នុងពេលឆាប់ៗខាងមុខ បន្ទាប់ពី​មាន​កិច្ចខិតខំប្រឹងប្រែង «ការទូតបែបស្ងប់ស្ងាត់» អស់រយៈពេលជាច្រើនសប្តាហ៍មក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Ishaq Dar បានបញ្ជាក់ថា ប្រទេសទាំងពីរបានបង្ហាញទំនុកចិត្តលើទីក្រុងអ៊ីស្លាម៉ាបាដ ក្នុងការសម្របសម្រួលកិច្ចសន្ទនាដ៏មានអត្ថន័យនេះ ទោះបីជាខាងទីក្រុងវ៉ាស៊ីនតោន និងតេហេរ៉ង់ មិនទាន់មានប្រតិកម្មផ្លូវការភ្លាមៗក៏ដោយ។

ការ​ប្រកាស​នេះ ធ្វើ​ឡើងបន្ទាប់​ពី​​នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif បានជជែកតាមទូរសព្ទជាងមួយម៉ោងជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian ដែលក្នុងនោះមេដឹកនាំអ៊ីរ៉ង់បានថ្លែងអំណរគុណដល់ប៉ាគីស្ថានសម្រាប់ការជួយជ្រោមជ្រែង «បញ្ឈប់ការឈ្លានពាន» មកលើសាធារណរដ្ឋឥស្លាម។

សូម​ជម្រាប​ថា ស្ថានភាពសង្គ្រាម​បច្ចុប្បន្ន​កាន់តែអាក្រក់ទៅៗ ដោយមានអ្នកស្លាប់សរុបកើនឡើងដល់ជាង ៣០០០នាក់ រួមមាន ១៩០០នាក់នៅអ៊ីរ៉ង់ និងជាង ១២០០នាក់នៅលីបង់។ សង្គ្រាមនេះបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ការផ្គត់ផ្គង់ប្រេងឥន្ធនៈ និង​ទីផ្សារ​ជីកសិកម្មពិភពលោក ក៏ដូចជាការដឹកជញ្ជូន​ផ្លូវទឹកតាមរយៈច្រកសមុទ្រ Hormuz ផងដែរ។​ ថ្វីដ្បិត​អ៊ីរ៉ង់​បានទាត់ចោលផែនការសន្តិភាព១៥​ចំណុចរបស់អាមេរិក​ក៏​ពិតមែន ប៉ុន្តែ​ទីក្រុងតេហេរ៉ង់ត្រូវបានគេរាយការណ៍ថា បានព្រាងសំណើ​៥​ចំណុចផ្ទាល់ខ្លួន ដែលទាមទារ​ឲ្យ​មានការបញ្ឈប់ការសម្លាប់មន្ត្រីអ៊ីរ៉ង់ និងការផ្ដល់សំណងចំពោះការខូចខាតនានា ដើម្បីជាថ្នូរនឹងការកាត់បន្ថយភាពតានតឹង៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម