ព័ត៌មានអន្ដរជាតិ
លោកត្រាំ ថា អ៊ីរ៉ង់ព្រមប្រគល់អ៊ុយរ៉ាញ៉ូម ឲ្យអាមេរិក ដើម្បីដូរយកសន្តិភាព
លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសដោយភាពជឿជាក់ថា កិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់ កាន់តែខិតជិតមកដល់មែនទែនហើយ ដោយនៅក្នុងជំនួបជាមួយអ្នកសារព័ត៌មាននៅខាងក្រៅសេតវិមាន លោកបានបង្ហើបឲ្យដឹងថា ភាគីអ៊ីរ៉ង់បានយល់ព្រមប្រគល់សារធាតុអ៊ុយរ៉ាញ៉ូមដែលបានចម្រាញ់រួច ឬលោកហៅសាមញ្ញថាជា «ធូលីនុយក្លេអ៊ែរ» មកឲ្យអាមេរិកវិញ។ នេះបើយោងតាមការផ្សាយរបស់ Washington Post នាថ្ងៃទី១៦ខែមេសាឆ្នាំ២០២៦។

លោកត្រាំ ជឿជាក់ថា ភាគរយដែលប្រទេសទាំងពីរនឹងត្រូវរ៉ូវគ្នានោះគឺខ្ពស់ណាស់។ ទោះបីជាលោកប្រធានាធិបតីបង្ហាញភាពសុទិដ្ឋិនិយមបែបនេះក្ដី ប៉ុន្តែលោកមិនទាន់បានបង្ហាញភស្តុតាងលម្អិត ឬបញ្ជាក់ពីលក្ខខណ្ឌច្បាស់លាស់នៅឡើយទេ ហើយខាងភាគីអ៊ីរ៉ង់ទៀតសោតក៏មិនទាន់មានការឆ្លើយតបជាផ្លូវការជុំវិញការព្រមបោះបង់សារធាតុនុយក្លេអ៊ែរនេះដែរ។ អ្វីដែលលោកត្រាំ នៅតែប្រកាន់ជំហរដាច់ខាតនោះគឺថា រាល់កិច្ចព្រមព្រៀងទាំងអស់ត្រូវតែធានាឲ្យបានថា អ៊ីរ៉ង់នឹងមិនអាចមានឱកាសបង្កើតអាវុធនុយក្លេអ៊ែរបានជារៀងរហូត។ លោកថែមទាំងបានបញ្ជាក់ទៀតថា បើការចុះហត្ថលេខាត្រូវធ្វើឡើងនៅប្រទេសប៉ាគីស្ថាន លោកនឹងត្រៀមខ្លួនធ្វើដំណើរទៅទីនោះដោយផ្ទាល់តែម្ដង។
កន្លងមក គេឃើញថានៅតែមានភាពចម្រូងចម្រាសលើរយៈពេលនៃការផ្អាកកម្មវិធីនុយក្លេអ៊ែរ។ ខាងអាមេរិកចង់ឲ្យអ៊ីរ៉ង់ឈប់ចម្រាញ់អ៊ុយរ៉ាញ៉ូមរហូតដល់២០ឆ្នាំ ប៉ុន្តែអ៊ីរ៉ង់សុំត្រឹមតែ៥ឆ្នាំប៉ុណ្ណោះ ដែលចំណុចនេះអាមេរិកមិនទាន់យល់ព្រមនៅឡើយ។ យ៉ាងណាមិញ អ៊ីរ៉ង់នៅតែអះអាងថា កម្មវិធីរបស់ខ្លួនគឺធ្វើឡើងដើម្បីសន្តិភាព និងថាមពលស៊ីវិលប៉ុណ្ណោះ។ បច្ចុប្បន្ន គេប៉ាន់ស្មានថាអ៊ីរ៉ង់មានសារធាតុអ៊ុយរ៉ាញ៉ូមកម្រិតខ្ពស់ប្រហែល៤០០គីឡូក្រាម ដែលជាកម្រិតដែលអាចយកទៅធ្វើជាអាវុធបានយ៉ាងងាយ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


