Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ បញ្ជាក់ជាថ្មី! ច្រក Hormuz បើកតែក្នុងពេលមានបទឈប់បាញ់ និងក្រោមលក្ខខណ្ឌជាក់លាក់ប៉ុណ្ណោះ

បានផុស

នៅ

ប្រទេសអ៊ីរ៉ង់បានបញ្ជាក់ជាថ្មីនិងជាការបញ្ជាក់យ៉ាងច្បាស់ថា ច្រកសមុទ្រ Hormuz នឹងបន្តបើកតែក្នុងអំឡុងបទឈប់បាញ់រយៈពេល២សប្តាហ៍ និងក្រោមលក្ខខណ្ឌជាក់លាក់ប៉ុណ្ណោះ ហើយមិនបើកឡើយសម្រាប់កប៉ាល់ទាំងឡាយណាដែលជាប់ពាក់ព័ន្ធនឹងកងកម្លាំងអមិត្ត។

កប៉ាល់នៅច្រក Hormuz (រូប៖ Reuters)

ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការពារជាតិ ដែលអះអាងនៅថ្ងៃសៅរ៍ទី១៨ខែមេសាឆ្នាំ២០២៦ថា ពិតណាស់ ច្រក Hormuz បើកមែន តែបើកតែពេលមានបទឈប់បាញ់ប៉ុណ្ណោះ ប៉ុន្តែកប៉ាល់ណា ពាក់ព័ន្ធនឹងកងកម្លាំងសត្រូវគឺនៅតែមិនអាចឆ្លងកាត់ច្រកនេះបានដដែល។

ទន្ទឹមនោះដែរ ប្រធានសភាអ៊ីរ៉ង់ Mohammad Bagher Ghalibaf បានព្រមានថា អ៊ីរ៉ង់នឹងបិទច្រកនេះជាថ្មីម្តងទៀត ប្រសិនបើសហរដ្ឋអាមេរិកនៅតែបន្តការបិទខ្ទប់កំពង់ផែរបស់ខ្លួន។

រឿងនេះកើតឡើងភ្លាមៗបន្ទាប់ពី រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ប្រកាសថា ច្រកយុទ្ធសាស្រ្តមួយនេះ គឺបើកសម្រាប់កប៉ាល់ពាណិជ្ជកម្មអំឡុងពេលមានបទឈប់បាញ់រវាងអ៊ីស្រាអែលនិងលីបង់។

កប៉ាល់នៅច្រក Hormuz (រូប៖ Reuters)

លោក Seyed Abbas Araghchi បានបង្ហោះសារលើបណ្ដាញសង្គម X ថា៖ «ស្របតាមបទឈប់បាញ់នៅក្នុងប្រទេសលីបង់ ការធ្វើដំណើរសម្រាប់កប៉ាល់ពាណិជ្ជកម្មទាំងអស់ឆ្លងកាត់ច្រក Hormuz ត្រូវបានប្រកាសថាបើកចំហទាំងស្រុង សម្រាប់រយៈពេលដែលនៅសេសសល់នៃបទឈប់បាញ់នេះ»។

ជាការឆ្លើយតប ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានថ្លែងអំណរគុណដល់ទីក្រុងតេហេរ៉ង់ ប៉ុន្តែលោកនៅតែមានះមិនព្រមដកការបិទខ្ទប់កំពង់ផែអ៊ីរ៉ង់ឡើយ ដរាបណាមិនទាន់មានកិច្ចព្រមព្រៀងច្បាស់លាស់៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម