ព័ត៌មានអន្ដរជាតិ
អាមេរិក ចល័តទ័ពជាង១០ ០០០នាក់, នាវា១២គ្រឿង និងយន្តហោះជាង១០០ គ្រឿង ដើម្បីបិទខ្ទប់ផ្លូវទឹកអ៊ីរ៉ង់
តាមការបញ្ជាក់ពីបញ្ជាការដ្ឋានកណ្តាលសហរដ្ឋអាមេរិក (CENTCOM), គិតត្រឹមថ្ងៃសុក្រទី១៧ខែមេសាឆ្នាំ២០២៦ ទីក្រុងវ៉ាស៊ីនតោន បានចល័តទ័ពជាង១០ ០០០នាក់, នាវាជើងទឹក ១២គ្រឿង និងយន្តហោះជាង១០០ គ្រឿង ដើម្បីអនុវត្តការបិទខ្ទប់ផ្លូវទឹកនៅតាមបណ្តោយឆ្នេរសមុទ្ររបស់ប្រទេសអ៊ីរ៉ង់។

គេហទំព័រ Open The Magazine ផ្សាយថា ប្រតិបត្តិការនេះគឺដឹកនាំដោយនាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរ USS Abraham Lincoln (CVN 72) នៅក្នុងសមុទ្រអារ៉ាប់ ដោយមានការគាំទ្រពីនាវាពិឃាតបំពាក់មីស៊ីលនាំផ្លូវ ដូចជា USS Delbert D. Black (DDG 119) ជាដើម។
យ៉ាងណា CENTCOM បញ្ជាក់ច្បាស់ថា ការបិទខ្ទប់នេះផ្តោតសំខាន់លើកំពង់ផែនិងឆ្នេរសមុទ្រអ៊ីរ៉ង់តែប៉ុណ្ណោះ ពោលគឺមិនមែនបិទខ្ទប់ច្រក Hormuz ទេ ហើយសេរីភាពនៃការធ្វើនាវាចរណ៍សម្រាប់កប៉ាល់ដែលឆ្លងកាត់ទៅកាន់កំពង់ផែដែលមិនមែនជារបស់អ៊ីរ៉ង់ នៅតែត្រូវបានអនុវត្ត។

ជុំវិញរឿងនេះ លោក Dan Caine ប្រធានអគ្គសេនាធិការចម្រុះអាមេរិក បានថ្លែងថា ការបិទខ្ទប់គឺត្រូវបានអនុវត្តចំពោះគ្រប់កប៉ាល់ដោយមិនគិតពីសញ្ជាតិឡើយ ប្រសិនបើពួកគេធ្វើដំណើរទៅកាន់ ឬចាកចេញពីកំពង់ផែអ៊ីរ៉ង់ ហើយបើពួកគេព្យាយាមដឹកប្រេងចេញពីអ៊ីរ៉ង់ នោះក្រុមប្រដេញនឹងធ្វើប្រតិបត្តិការភ្លាម។
យោងតាមប្រភពក្រៅផ្លូវការ គិតត្រឹមពេលនេះគ្មានកប៉ាល់ណាមួយអាចទម្លុះការបិទខ្ទប់បានដោយជោគជ័យឡើយ ខណៈក្នុងរយៈពេលប៉ុន្មានថ្ងៃដំបូង កប៉ាល់ពាណិជ្ជកម្ម១៤គ្រឿង បានអនុវត្តតាមការណែនាំរបស់សហរដ្ឋអាមេរិកឲ្យត្រឡប់ក្រោយវិញ ជាជាងត្រូវប្រឈមមុខនឹងការស្ទាក់ចាប់។
ការបិទខ្ទប់នេះ កើតឡើងបន្ទាប់ពីការដួលរលំនៃកិច្ចចរចាការទូតនៅទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន ហើយកំពុងកើតឡើងចំពេលមានបទឈប់បាញ់ដ៏ផុយស្រួយក្នុងជម្លោះដ៏ធំមួយនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


