ព័ត៌មានអន្ដរជាតិ
សង្គ្រាម៥០ថ្ងៃជាមួយអ៊ីរ៉ង់ ធ្វើឲ្យអាមេរិកចាយប្រាក់អស់ជិត៥៦ពាន់លានដុល្លារ
សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានអូសបន្លាយពេលចូលមកដល់ថ្ងៃទី៥០ ហើយបើតាមទិន្នន័យពីគេហទំព័រតាមដានតម្លៃសង្គ្រាមអ៊ីរ៉ង់ (Iran War Cost Tracker) ដែលត្រូវបានចុះផ្សាយដោយសារព័ត៌មាន Azer News នាថ្ងៃទី២០ខែមេសាឆ្នាំ២០២៦ កញ្ចប់ថវិកាដែលបានចំណាយទៅលើប្រតិបត្តិការយោធាទាំងមូលរបស់ក្រុងវ៉ាស៊ីនតោនបានហក់ឡើងដល់ ៥៥,៩ពាន់លានដុល្លារ។

ការចំណាយដ៏មហិមានេះ រួមបញ្ចូលទាំងការថែទាំកម្លាំងទ័ព ការចល័តនាវាចម្បាំងទៅកាន់តំបន់មជ្ឈិមបូព៌ា និងការចំណាយលើប្រតិបត្តិការយោធាផ្សេងៗទៀត ដែលត្រូវបានគណនាយ៉ាងលម្អិតចេញពីរបាយការណ៍ដែលក្រសួងការពារជាតិអាមេរិកបានដាក់ជូនសភា។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ក្នុងរយៈពេលត្រឹមតែ ៦ថ្ងៃដំបូងនៃសង្គ្រាម អាមេរិកបានចំណាយអស់រហូតដល់ ១១,៣ពាន់លានដុល្លារទៅហើយ បន្ទាប់ពីនោះមក ការចំណាយប្រចាំថ្ងៃត្រូវគេប៉ាន់ស្មានថាមានចំនួនប្រហែល ១ពាន់លានដុល្លារក្នុងមួយថ្ងៃៗ។
តួលេខទាំងនេះបានឆ្លុះបញ្ចាំងពីបន្ទុកហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរដែលរដ្ឋបាលលោកត្រាំ កំពុងជួបប្រទះ ស្របពេលដែលស្ថានភាពសង្គ្រាមនៅតែបន្តមានភាពតានតឹងខ្លាំង។ បច្ចុប្បន្ន គេហទំព័រដដែលនេះនៅតែបន្តធ្វើបច្ចុប្បន្នភាពទិន្នន័យចំណាយភ្លាមៗតាមពេលវេលាជាក់ស្តែង (Real-time) ដែលបង្ហាញឲ្យឃើញថា រាល់នាទីដែលសង្គ្រាមនៅតែបន្តឆាបឆេះ គឺសុទ្ធតែជាការចំណាយប្រាក់យ៉ាងសន្ធឹកសន្ធាប់ដែលចេញពីកញ្ចប់ថវិកាជាតិរបស់សហរដ្ឋអាមេរិក៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


