ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីអ៊ីរ៉ង់៖ អ៊ីរ៉ង់លែងទុកចិត្តអាមេរិក ប៉ុន្តែចង់ឲ្យប្រើការទូតដើម្បីបញ្ចប់ជម្លោះ
ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian លើកឡើងនៅថ្ងៃចន្ទថា គ្រប់មធ្យោបាយសមហេតុផលនិងភាសាការទូតគួរតែប្រើដើម្បីកាត់បន្ថយភាពតានតឹងជាមួយសហរដ្ឋអាមេរិក ប៉ុន្តែទីក្រុងតេហេរ៉ង់ក៏នៅតែមានការប្រុងប្រយ័ត្ន និងមិនទុកចិត្តក្នុងការធ្វើអន្តរកម្មជាមួយទីក្រុងវ៉ាស៊ីនតោន គឺជាភាពចាំបាច់មិនអាចប្រកែកបាន។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA និងចុះផ្សាយបន្តដោយភ្នាក់ងារសារព័ត៌មានរ៉យទ័រ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ។

បទឈប់បាញ់រយៈពេលពីរសប្តាហ៍រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកនឹងត្រូវផុតកំណត់ថ្ងៃពុធសប្តាហ៍នេះ ដោយតំណាងសហរដ្ឋអាមេរិកគ្រោងនឹងទៅទីក្រុងអ៊ីស្លាម៉ាបាដសម្រាប់ការចរចាជាមួយអ៊ីរ៉ង់នៅថ្ងៃចន្ទ ខណៈទីក្រុងតេហេរ៉ង់មិនទាន់ប្រកាសថា ខ្លួននឹងបញ្ជូនគណៈប្រតិភូទៅកាន់ប្រទេសប៉ាគីស្ថាននៅឡើយទេ។
ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ដកស្រង់សម្តីមន្រី្តមិនបញ្ចេញឈ្មោះម្នាក់ថា៖ « គ្មានផែនការសម្រាប់ការចរចាជុំទីពីរទេ ដោយសារតែការទាមទារហួសហេតុ និងមិនសមហេតុផលរបស់សហរដ្ឋអាមេរិក»។
ប្រទេសទាំងពីរកំពុងស្ថិតក្នុងស្ថានភាពមិនចុះសម្រុងលើច្រកសមុទ្រ Hormuz ជាកន្លែងដែលអ៊ីរ៉ង់បានរឹតបន្តឹងការគ្រប់គ្រងលើការដឹកជញ្ជូនតាមផ្លូវសមុទ្រ ខណៈសហរដ្ឋអាមេរិកបន្តបិទច្រកកំពង់ផែអ៊ីរ៉ង់។
មិនតែប៉ុណ្ណោះ ទាំងអ៊ីរ៉ង់និងសហរដ្ឋអាមេរិកបានចោទប្រកាន់គ្នាទៅវិញទៅមកថាបានរំលោភលើបទឈប់បាញ់។
លោក Pezeshkian និយាយថា៖ « ការបិទច្រកសមុទ្រ ដែលធ្វើឡើងដោយសហរដ្ឋអាមេរិកបានបង្ហាញថា ទីក្រុងវ៉ាស៊ីនតោនកំពុងឆ្ពោះទៅរកគំរូពីមុនវិញ និងក្បត់ភាសាការទូត»៕
គួរបញ្ជាក់ថាសហរដ្ឋអាមេរិក-អ៊ីស្រាអែលបានបើកការវាយប្រហារទ្រង់ទ្រាយធំ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ បណ្តាលឱ្យខូតខាតហេដ្ឋារចនាសម្ព័ន្ធនៃភាគីទាំងបីយ៉ាងច្រើន។ ពិសេសប្រទេសអ៊ីរ៉ង គឺធ្ងន់ធ្ងរជាងគេ រួមទាំងមានមនុស្សស្លាប់រាប់ពាន់នាក់ផងដែរ និងឈានដល់បិទច្រកសមុទ្រ Hormuz ធ្វើឱ្យតម្លៃប្រេងសកលបន្តប្រែប្រួលឥតឈប់ឈរ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


