Connect with us

ព័ត៌មានអន្ដរជាតិ

៥៥ខេត្តនៅថៃ ប្រុងជើងការខ្ពស់ ទប់ទល់ជាមួយព្យុះខែប្រាំង ដ៏ខ្លាំង

បានផុស

នៅ

នាយកដ្ឋានឧតុនិយមថៃ បានប្រកាសឲ្យខេត្តចំនួន៥៥ ត្រូវប្រុងជើងការខ្ពស់ ត្រៀមខ្លួនទប់ទល់ជាមួយព្យុះខែប្រាំងដ៏ខ្លាំង ដែលនឹងវាយប្រហារពេញមួយចុងសប្តាហ៍នេះ។

(រូប៖ The Nation)

ក្នុងសេចក្តីប្រកាស ដែលផ្សាយបន្តដោយ The Nation នៅថ្ងៃសៅរ៍ ទី២៥​ ខែមេសា ឆ្នាំ២០២៦, តំបន់ដែលនឹងរងគ្រោះខ្លាំងបំផុតដោយឥទ្ធិពលព្យុះនេះ គឺស្ថិតនៅប៉ែកខាងជើងនិងឦសាន ហើយសូម្បីទីក្រុងបាងកក ក៏នឹងត្រូវប៉ះពាល់ផងដែរ។

នាយកដ្ឋានបញ្ជាក់ថា ព្យុះ នឹងនាំមកនូវជាមួយភ្លៀងធ្លាក់ និងខ្យល់បក់ខ្លាំង មានទាំងខ្យល់កន្ត្រាក់ ហើយបង្កជាបាតុភូតផ្គររន្ទះ ផងដែរ។

ខេត្តដែលនឹងរងគ្រោះធ្ងន់ មានដូចជា៖ Mae Hong Son, Chiang Mai, Chiang Rai, Lamphun, Lampang, Phayao, Nan, Phrae, Uttaradit, Tak, Sukhothai, Phitsanulok, Phichit, Kamphaeng Phet និង Phetchabun។

បាតុភូតនេះ គឺបណ្ដាលមកពីប្រព័ន្ធសម្ពាធខ្ពស់ ឬម៉ាស់ខ្យល់ត្រជាក់ពីប្រទេសចិន ដែលបានរីកសាយភាយគ្របដណ្ដប់លើតំបន់ភាគឦសាន និងសមុទ្រចិនខាងត្បូង៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម