ព័ត៌មានអន្ដរជាតិ
ណេតាន់យ៉ាហ៊ូ ខកខានឡើងតុលាការ រឿងក្តីពុករលួយនៅនាទីចុងក្រោយ ដោយសារបញ្ហាសន្តិសុខ
នៅថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២៦ នេះ មានការភ្ញាក់ផ្អើលមួយបានកើតឡើងក្នុងរង្វង់យុត្តិធម៌នៃប្រទេសអ៊ីស្រាអែល នៅពេលដែលការឡើងផ្តល់សក្ខីកម្មរបស់លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ ត្រូវបានលុបចោលភ្លាមៗ ត្រឹមតែមួយម៉ោងប៉ុណ្ណោះមុនការចាប់ផ្តើម។

តាមសេចក្តីរាយការណ៍ពីកាសែតក្នុងស្រុក Yedioth Ahronoth ការសម្រេចចិត្តផ្អាកនេះ គឺធ្វើឡើងតាមសំណើរបស់មេធាវីការពារក្តីរបស់លោក ដោយលើកឡើងពី «ហេតុផលសន្តិសុខ» ជាសំខាន់ តែមិនបានបញ្ជាក់លម្អិតថាជាបញ្ហាអ្វីឲ្យច្បាស់លាស់នោះទេ។
គួររំលឹកផងដែរថា កិច្ចដំណើរការនីតិវិធីតុលាការនៅថ្ងៃចន្ទនេះ ត្រូវបានរៀបចំឡើងបន្ទាប់ពីបានអូសបន្លាយពេលយ៉ាងយូរ ដោយសារតែឥទ្ធិពលនៃសង្គ្រាមរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់នាពេលកន្លងមក។ លោក ណេតាន់យ៉ាហ៊ូ កំពុងតែប្រឈមមុខនឹងការចោទប្រកាន់ធ្ងន់ៗចំនួន ៣ករណី រួមមានបទសូកប៉ាន់ បទឆបោក និងការរំលោភលើទំនុកចិត្ត ដែលសំណុំរឿងទាំងនេះត្រូវបានរដ្ឋអាជ្ញាចោទប្រកាន់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៩ មកម៉្លេះ។ ក្នុងចំណោមនោះ មានសំណុំរឿងដ៏លេចធ្លោមួយគឺការចោទប្រកាន់ថា លោកបានប្រើអំណាចជួយដល់ក្រុមហ៊ុនទូរគមនាគមន៍ធំមួយ ដើម្បីជាការដោះដូរនឹងការចុះផ្សាយព័ត៌មានក្នុងន័យវិជ្ជមានសម្រាប់រូបលោក។
ក្រៅពីបញ្ហាក្តីក្តាំពុករលួយនៅក្នុងប្រទេសខ្លួនឯង លោកនាយករដ្ឋមន្ត្រីរូបនេះ ក៏កំពុងស្ថិតនៅក្រោមសម្ពាធអន្តរជាតិយ៉ាងខ្លាំងផងដែរ។ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនលោក ក្រោមការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលពាក់ព័ន្ធនឹងសកម្មភាពយោធានៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។
ការខកខានមិនបានឡើងតតាំងនៅតុលាការលើកនេះ បានធ្វើឲ្យមហាជន និងអ្នកតាមដាននយោបាយមានការងឿងឆ្ងល់កាន់តែខ្លាំង ចំពោះជោគវាសនានៃប្រព័ន្ធយុត្តិធម៌ និងអនាគតនយោបាយរបស់មេដឹកនាំរូបនេះ។ ខណៈដែលស្ថានការណ៍សន្តិសុខក្នុងតំបន់នៅតែមានភាពមិនប្រាកដប្រជា ការពន្យារពេលតុលាការម្តងហើយម្តងទៀតបែបនេះ កាន់តែធ្វើឲ្យរឿងក្តីដែលអូសបន្លាយអស់ជាច្រើនឆ្នាំមកនេះ កាន់តែមានភាពស្មុគស្មាញ និងពិបាកនឹងរកទីបញ្ចប់ឃើញ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១៩ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


