ព័ត៌មានអន្ដរជាតិ
មេដឹកនាំកំពូលអ៊ីរ៉ង់ ប្រាប់ថា កន្លែងស័ក្តិសមសម្រាប់អាមេរិក គឺនៅបាតសមុទ្រ
ជំពូកថ្មីនៃជម្លោះដ៏តានតឹងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានឈានដល់ចំណុចពុះកញ្ជ្រោលខ្លាំងថ្មីមួយ បន្ទាប់ពីមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ លោក Mojtaba Khamenei បានចេញមុខប្រកាសយ៉ាងដាច់អហង្ការថា កន្លែងដែលស័ក្តិសមបំផុតសម្រាប់កងទ័ពអាមេរិកនៅក្នុងតំបន់ឈូងសមុទ្រពែក្ស គឺមានតែនៅ «បាតសមុទ្រ» ប៉ុណ្ណោះ។ នេះបើយោងតាមការផ្សាយរបស់ France24 កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។

សម្តីដ៏ក្តៅគគុកនេះ បានធ្វើឡើងចំពេលដែលពិភពលោកកំពុងញាប់ញ័រនឹងតម្លៃប្រេងឆៅ ដែលបានហក់ឡើងដល់ ១២៦ដុល្លារក្នុងមួយបារ៉ែល ដោយសារតែអ៊ីរ៉ង់នៅតែបន្តបិទខ្ទប់ច្រកសមុទ្រហ័រមូស ដែលជាដង្ហើមសេដ្ឋកិច្ចថាមពលពិភពលោក។
មេដឹកនាំថ្មីរូបនេះ ដែលទើបតែឡើងកាន់តំណែងបន្តពីឪពុករបស់លោក បានបញ្ជាក់យ៉ាងច្បាស់តាមរយៈទូរទស្សន៍រដ្ឋថា អ៊ីរ៉ង់នឹងមិនចុះញ៉ម ឬយកកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួនទៅដោះដូរជាមួយការចរចាណាមួយឡើយ។ លោកបានចាត់ទុកសមត្ថភាពយោធាទាំងនេះថាជា «សម្បត្តិជាតិ» ដែលប្រជាជនអ៊ីរ៉ង់ជិត ៩០លាននាក់នឹងរួមគ្នាការពារ ដូចជា ការពារទឹកដី និងដែនអាកាសរបស់ខ្លួនដែរ។ លោកថែមទាំងថា អាមេរិកគ្មានសិទ្ធិមកលូកដៃ ក្នុងកិច្ចការតំបន់នេះឡើយ ហើយរាល់ការប៉ុនប៉ងរបស់លោក ដូណាល់ ត្រាំ ក្នុងការប្រើកម្លាំងបាយ ដើម្បីបង្ខំឲ្យអ៊ីរ៉ង់ចុះចាញ់ នឹងត្រូវបរាជ័យយ៉ាងអាម៉ាស់បំផុត។
ខណៈពេលដែលមេដឹកនាំអ៊ីរ៉ង់កំពុងបង្ហាញជំហររឹងរូស បញ្ហាសេដ្ឋកិច្ចក៏កំពុងដាក់សម្ពាធយ៉ាងខ្លាំងលើរដ្ឋបាលលោក ត្រាំ ផងដែរ។ ដោយសារតែការបិទខ្ទប់ច្រកសមុទ្រដ៏សំខាន់នេះ តម្លៃប្រេងឥន្ធនៈនៅជុំវិញពិភពលោកបានហក់ឡើងខ្ពស់ ដែលកំពុងធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជនគ្រប់ទិសទី។ លោក ត្រាំ កំពុងតែស្វែងរកវិធីសាស្ត្រថ្មីៗ ដើម្បីបើកច្រកសមុទ្រនេះឡើងវិញ រួមទាំងការប្រើប្រាស់កម្លាំងជើងទឹកឡោមព័ទ្ធកំពង់ផែអ៊ីរ៉ង់ ដើម្បីកាត់ផ្តាច់ចំណូលរបស់ទីក្រុងតេហេរ៉ង់វិញ។
ក្រៅពីសមរភូមិពាក្យសម្តី និងសេដ្ឋកិច្ច ស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសអ៊ីរ៉ង់ក៏កាន់តែអាក្រក់ទៅៗផងដែរ។ ក្នុងកំឡុងពេលសង្គ្រាមនេះ អាជ្ញាធរអ៊ីរ៉ង់ បានបង្កើនការប្រហារជីវិតអ្នក ដែលងើបឈរតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល ដោយថ្មីៗនេះយុវជនម្នាក់ដែលជាកីឡាករការ៉ាតេ ក៏ត្រូវបានគេយកទៅព្យួរកផងដែរ។ ទោះបីជាមានកិច្ចប្រឹងប្រែងសម្របសម្រួលពីប្រទេសជិតខាង ដូចជា ប៉ាគីស្ថាន ក៏ដោយ ក៏គេនៅមិនទាន់ឃើញមានសញ្ញាណាមួយដែលថា ភាគីទាំងពីរនឹងងាកមកចរចាគ្នាដោយសន្តិវិធីនោះឡើយ ខណៈដែលមហាអំណាចទាំងពីរនៅតែបន្តប្រឈមមុខដាក់គ្នាទាំងសម្តី និងអាវុធ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២១ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


