ព័ត៌មានអន្ដរជាតិ
វិបត្តិនាវា MV Hondius ធ្វើឲ្យពិភពលោក នឹកដល់ទង្វើមនុស្សធម៌ របស់កម្ពុជា ពេលសង្គ្រោះ Westerdam
ដ្បិតអេស្ប៉ាញ បើកភ្លើងខៀវ ឲ្យនាវាទេសចរណ៍ MV Hondius ដែលផ្ទុះករណីឆ្លង Hantavirus ចូលចតនៅកោះ Canary ក៏ដោយ ក៏មេដឹកនាំកោះនេះ ប្រកាសរួចហើយថា ខ្លួននឹងមិនអនុញ្ញាតឲ្យ អ្នកដំណើរលើនាវានោះ ឡើងគោក ចូលក្នុងដែនដីរបស់ខ្លួនឡើយ ដោយសារតែហានិភ័យ ឆ្លងរាលដាលមេរោគ ដល់ពលរដ្ឋរបស់ខ្លួន។

ប្រការនេះ ធ្វើឲ្យទេសចរប្រមាណ ១៥០នាក់នៅលើនាវា ត្រូវបន្តជាប់គាំង ទាំងក្នុងខ្លួន កំពុងភ័យឆ្លងជំងឺ ព្រោះមានមនុស្សស្លាប់ ៣នាក់ហើយ ខណៈករណីឆ្លង កើនដល់ ៨ករណី និងមានអ្នកជំងឺខ្លះ ត្រូវជម្លៀសចេញរួចស្រេច។
មុននេះ នាវា MV Hondius បានចតនៅកំពង់ផែ Praia នៃប្រទេសកាប់វែរ ប៉ុន្តែក្រោយមក អេស្ប៉ាញ ប្រកាសថា នាវាបានចាកចេញ ដោយឆ្ពោះដំណើរទៅកាន់កោះ Canary ដែលជាដែនដីរបស់ខ្លួន។
ជុំវិញរឿងនេះ ប្រធានាធិបតីកោះ Canary បានបដិសេធយ៉ាងដាច់អហង្ការ មិនឲ្យនាវាចូលចតឡើយ ព្រោះតែហានិភ័យឆ្លងមេរោគដល់ពលរដ្ឋខ្លួន ដោយលោក Fernando Clavijo និយាយ កាលពីថ្ងៃពុធ ទី៦ ខែឧសភា ឆ្នាំ២០២៦ ថា៖ «វាគឺជាការរៀបចំឡើងទាំងប្រថុចញ៉ុច ដោយរដ្ឋាភិបាលអេស្ប៉ាញ។ យើងមិនមានព័ត៌មានគ្រប់គ្រាន់ អំពីទំហំនៃការរីករាលដាល នៃជំងឺនេះទេ។ យើងអត់ដឹងថា យើងកំពុងជួបនឹងស្អីគេផងហ្នឹង»។

ការជំទាស់នេះ ធ្វើឲ្យជោគវាសនា ទេសចរនៅលើនាវា ស្ថិតក្នុងភាពស្រពេចស្រពិល មិនដឹងពេលណា ទើបខ្លួនអាចចាកចេញពីភាពភ័យខ្លាច បាន។
រឿងរ៉ាវពាក់ព័ន្ធនាវានេះ ធ្វើឲ្យគេនឹកឃើញដល់នាវា Westerdam កាលពីខែកុម្ភៈឆ្នាំ២០២០ ដែលត្រូវបានប្រទេសកម្ពុជា ជួយសង្គ្រោះ ទោះពេលនោះ ពិភពលោកកំពុងផ្ទុះជំងឺកូវីដ-១៩ ដំណាក់កាល កាចសាហាវក៏ដោយ។
ពេលនោះ ពិភពលោកកំពុងស្ថិតក្នុងភាពភ័យខ្លាចខ្លាំង និងមិនទាន់ស្គាល់ច្បាស់ ពីមេរោគកូវីដ-១៩ ឡើយ ដោយនាវានេះ ត្រូវបានប្រទេសនិងកោះចំនួន៥ ដូចជាថៃ ជប៉ុន តៃវ៉ាន់ ហ្វីលីពីន និងកោះហ្គាំ បដិសេធ ចូលចត ទោះមិនទាន់មានព័ស្តុតាងថា មានអ្នកឆ្លងក៏ដោយ។

យ៉ាងណា កម្ពុជាបានសម្រេចចិត្តឲ្យ Westerdam ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ក្នុងនាមកាយវិការ «មនុស្សធម៌» ដែលត្រូវបាន ប្រសិទ្ធនាមថា «ប្រទេសតូចតែបេះដូងធំ»។
ដ្បិតកន្លងទៅច្រើនឆ្នាំ តែរឿងនេះ រឹតតែធ្វើឲ្យពិភពលោក យល់ឃើញកាន់តែច្បាស់ អំពីសណ្តានចិត្តរបស់ប្រទេសកម្ពុជា ក្នុងការប្រថុយគ្រោះថ្នាក់ ដើម្បីសង្គ្រោះជីវិតមនុស្សនៅលើនាវា Westerdam ព្រោះតែកម្ពុជា ឲ្យតម្លៃខ្ពស់បំផុតនិងគិតគូរជាចម្បង ចំពោះការរស់រានមានជីវិត របស់មនុស្ស៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


