ព័ត៌មានអន្ដរជាតិ
៣រដ្ឋ នៅអាមេរិក កំពុងពិនិត្យ តាមដាន រក Hantavirus ព្រោះហានិភ័យ ឆ្លងរាលដាល
៣រដ្ឋនៅអាមេរិក ដូចជា California, Arizona និង Georgia បានបញ្ជាក់ថា ពួកគេកំពុងដាក់ការពិនិត្យតាមដាន រកមេរោគ Hantavirus លើមនុស្ស ដែលមានប្រវត្តិ ជិះក្នុងនាវាទេសចរណ៍ MV Hondius ព្រោះតែហានិភ័យ ឆ្លងរាលដាល។

តាមការជូនដំណឹងរបស់ មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងអាមេរិក (CDC) នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ឆ្នាំ២០២៦, រដ្ឋ California កំពុងពិនិត្យលើករណីនេះ ប៉ុន្តែមិនបញ្ជាក់ពីចំនួនបុគ្គលដែលត្រូវតាមដានឡើយ ខណៈ Arizona អះអាងថា ខ្លួនកំពុងតាមដានលើបុគ្គលម្នាក់។
ទន្ទឹមនោះ រដ្ឋ Georgia បានឲ្យដឹងថា ខ្លួនកំពុងតាមពិនិត្យមនុស្ស ២នាក់ ដែលទើបវិលត្រឡប់មកផ្ទះ ក្រោយធ្វើដំណើរកម្សាន្តជាមួយ នាវា MV Hondius។

ទោះបីជាយ៉ាងណាក៏ដោយ CDC អះអាងថា អ្នកទាំងពីរ មិនទាន់ចេញរោគសញ្ញាអ្វីទេ។
រឿងនេះកើតឡើង ស្របពេលនៅចក្រភពអង់គ្លេសឯណោះ មនុស្ស ២នាក់ កំពុងធ្វើចត្តាឡីស័ក ខណៈអ្នកឆ្លង Hantavirus ក្នុងនាវា MV Hondius កើនដល់ ៥ករណី។

តាមការផ្សាយរបស់ BBC នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ឆ្នាំ២០២៦, អ្នកទាំង២ កំពុងធ្វើចត្តាឡីស័ក ក្នុងផ្ទះខ្លួនឯង។ ពួកគេមិនចេញរោគសញ្ញាអ្វីទេ ប៉ុន្តែធ្លាប់មានប្រវត្តិជិះក្នុងនាវា MV Hondius តែបានចុះមកវិញ មុនពេលមានសេចក្តីរាយការណ៍ អំពីការផ្ទុះ Hantavirus នៅលើនោះ។
អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ចំនួនអ្នកឆ្លងមេរោគ Hantavirus នៅលើនាវា MV Hondius បានកើនដល់ ៥ ករណីហើយ។ ករណីទាំងនេះ ត្រូវបានបញ្ជាក់ តាមរយៈការធ្វើតេស្តមន្ទីរពិសោធន៍ ដែលក្នុងនោះ រួមមានទាំងអ្នកដំណើរ ២ នាក់ ដែលត្រូវបានជម្លៀសចេញ ផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


