ព័ត៌មានជាតិ
នាវា WESTERDAM នឹងចូលចតនៅកំពង់ផែក្រុងព្រះសីហនុជាថ្មីម្តងទៀត
នាវាទេសចរណ៍ខ្នាតយក្ស WESTERDAM នឹងចូលចតនៅកម្ពុជាជាថ្មីម្តងទៀត នៅចុងខែធ្នូ ឆ្នាំ២០២៣នេះ ខណៈកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពុងកសាងស្តូបអនុស្សាវរីយ៍នាវា WESTERDAM។ នេះបើតាមការបញ្ជាក់ឲ្យដឹងរបស់លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងឱកាសជំនួបជាមួយក្រុមអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី២៥ ខែមេសានេះ។

នាវា WESTERDAM គឺជានាវាទេសចរណ៍ខ្នាតយក្សរបស់សហរដ្ឋអាមេរិក ដែលបានធ្លាប់ចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ កាលពីឆ្នាំ២០២០ អំឡុងពេលនៃការរីករាលដាលជាសាកលនៃជំងឺកូវីដ១៩។ នាវា WESTERDAM ត្រូវបានប្រទេសចំនួន៥ បដិសេធមិនឲ្យចូលចតនៅកំពង់ផែរបស់ពួកគេឡើយ ក្រោមហេតុផល ដោយសារភ័យខ្លាចឆ្លងជំងឺដ៏កាចសាហាវកូវីដ១៩។
ដោយឃើញបែបនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក៏បានសម្រេចអនុញ្ញាតឲ្យនាវាទេសចរណ៍ WESTERDAM ដែលមានភ្ញៀវទេសចរ និងនាវិកចម្រុះជាតិសាសន៍ជាង២ពាន់នាក់ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។ សម្ដេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុញ្ញាតឲ្យនាវាទេសចរណ៍ WESTERDAM ចូលចតនេះ គឺដោយសារហេតុផលមនុស្សធម៌។

ក្ដីសណ្ដោសប្រពៃរបស់កម្ពុជា នៅពេលនោះ គឺត្រូវបានអ្នកដំណើរដែលកំពុងស្ថិតនៅលើនាវា WESTERDAM បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកម្ពុជាដែលអនុញ្ញាតឲ្យនាវារបស់ខ្លួនបានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ។ ជាមួយគ្នានេះ លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ក៏បានសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះទង្វើមនុស្សធម៌របស់កម្ពុជាដែលបានអនុញ្ញាតឲ្យនាវាទេសចរណ៍ WESTERDAM និងទេសចរដែល ភាគច្រើនជាជនជាតិអាមេរិកអាចចូលចតនៅកំពង់ផែក្រុងព្រះសីហនុ៕


ដោយ៖ ធឿន វ៉ាន់សុង

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បន្ថែមពីថវិកា៧០លានរៀល កុមារី ស៊ុន ស្រីតី ទទួលបានផ្ទះ ដីទំហំជាងកន្លះហិកតា ដែលដាំស្វាយរួចរាល់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចចាត់ទុកការចែកចាយលុយបង្កប់សារប្រឆាំងរដ្ឋជាសកម្មភាពបដិវត្តន៍ព័ណ៌ និងកំពុងចាត់វិធានការ
-
នយោបាយ៥ ថ្ងៃ ago
សម្តេចធិបតី ហួសចិត្តដែលលោកស្រី មួរ សុខហួរ និងបក្ខពួកទៅសុំអឺរ៉ុបដាក់ទណ្ឌកម្ម ខណៈកម្ពុជាកំពុងប្រឈមការដំឡើងពន្ធពីអាមេរិក