Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី៖ ការត្រឡប់មកវិញរបស់នាវា Westerdam នឹងធ្វើឱ្យពិភពលោកកាន់តែស្គាល់កម្ពុជាថែមទៀត

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងការស្វាគមន៍ចំពោះការត្រឡប់មកវិញរបស់នាវាទេសចរណ៍ Westerdam មកកាន់កម្ពុជាសាជាថ្មី នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ ដោយសម្ដេចធិបតី អះអាងថា វត្តមាននាវាទេសចរណ៍ខ្នាតយក្សនេះ នឹងធ្វើឱ្យពិភពលោកកាន់តែស្គាល់កម្ពុជាថែមទៀត ដោយបាននាំអ្នកទេសចរជិត ២០០០នាក់ មកកាន់កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសារនៅលើបណ្ដាញសង្គមនាព្រឹកនេះ សម្ដេចធិបតី បានរំលឹកឱ្យដឹងថា នាវាទេសចរណ៍ខ្នាតយក្សរបស់សហរដ្ឋអាមេរិកមួយនេះ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពីទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចអគ្គតេជោ  ហ៊ុន  សែន  អតីតនាយករដ្ឋមន្ត្រី  និងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ  ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ កំពុងរីករាលដាលធ្ងន់ធ្ងរពាសពេញពិភពលោក  ដែលជាទង្វើមនុស្សធម៌  ជួយសង្គ្រោះជីវិត  លើកកម្ពស់សិទ្ធិរស់រានមានជីវិត  និងផ្តល់គុណតម្លៃនៃមនុស្សជាតិ។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា “កម្ពុជាតូច តែបេះដូងធំ” បានគិតគូរអំពីបញ្ហាមនុស្សធម៌ និងអាយុជីវិតអ្នកទេសចរជាង២២០០នាក់ ដែលតែលតោលលើមហាសាគរ និងអនុញ្ញាតឱ្យចូលចតលើទឹកដីកម្ពុជា ថែមទាំងបានទទួលនូវបដិសណ្ឋារកិច្ចដល់អ្នកទេសចរទាំងអស់ ដើម្បីផ្តល់ឱកាសត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ខ្លួនវិញ។

សម្ដេចធិបតី ចាត់ទុកការត្រឡប់មកវិញនេះ គឺជាការរំលឹក ដឹងគុណ និងយល់ច្បាស់អំពីសក្តានុពលរបស់កម្ពុជា ព្រមទាំងបេះដូងមនុស្សធម៌ ដែលបានគិតគូរពីអាយុជីវិតិជាជាងភាពភ័យខ្លាច គឺបានសរបញ្ជាក់ច្បាស់ពីចក្ខុវិស័យដ៏វែងឆ្ងាយនិងប្រកបដោយភាពប្រាកដនិយមរបស់សម្តេចតេជោ ហ៊ុន សែន។

ដូចការគ្រោងទុក នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ នាវា Westerdam បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុជាថ្មីម្ដងទៀត បន្ទាប់ពីនាវាទេសចរណ៍នេះ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន បើកបេះដូងមនុស្សធម៌អនុញ្ញាតឱ្យចូលចតនៅកម្ពុជា កាលពី៣ឆ្នាំមុន ក្នុងបរិបទកូវីដ១៩។ វត្តមាននាវាទេសចរណ៍ Westerdam នៅលើទឹកដីកម្ពុជានាព្រឹកថ្ងៃនេះ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ ការត្រឡប់មកកម្ពុជាជាថ្មីពេលនេះ គឺមានអ្នកទេសចរអន្តរជាតិសរុបចំនួន១ ៩៩១នាក់ ក្នុងនោះ ស្រីចំនួន១០៣២នាក់ មាន៥៤សញ្ជាតិ និងមាននាវឹកចំនួន៧៨៣នាក់ ស្រីចំនួន៦៤៨នាក់ មាន៣០សញ្ជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម