Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ាក់​មិននៅស្ងៀម​ ព្រោះតែ​​អ៊ីស្រាអែលដាក់​មូលដ្ឋានទ័ព​​លើទឹក​ដី​ខ្លួន​វាយ​អ៊ីរ៉ង់​​

បានផុស

នៅ

គិតត្រឹម​ខែឧសភា ឆ្នាំ២០២៦ ប្រទេស​អ៊ីរ៉ាក់កំពុងរងការចោទ​ប្រកាន់​យ៉ាងធ្ងន់ធ្ងរទាក់ទង​នឹងសកម្មភាពរបស់​យោធា​​អ៊ីស្រាអែល​សាង​សង់​មូល​ដ្ឋាន​ទ័ព​​លើទឹកដីនិងក្នុងដែនអាកាសរបស់ខ្លួន​ ខណៈរបាយការណ៍​មួយចំនួនចោទ​ប្រកាន់​ពីមូលដ្ឋាន​ទ័ព​សម្ងាត់​របស់​អ៊ីស្រាអែល​នៅ​វាលខ្សាច់អ៊ីរ៉ាក់ ​តែ​ត្រូវបានបដិសេធ​ដោយមន្ត្រីអ៊ីរ៉ាក់។

មិន​តែ​ប៉ុណ្ណោះ អ៊ីរ៉ាក់​ថែម​ទាំង​រាយការណ៍​ជាផ្លូវការ​ទៅ​កាន់​អង្គ​ការសហប្រជាជាតិ(UN) ថា អ៊ីស្រាអែល​កំពុងប្រើប្រាស់ដែន​អាកាស​របស់ខ្លួន​ វាយប្រហារអ៊ីរ៉ង់។

មូលដ្ឋានទ័ព​នៅ​អ៊ីរ៉ាក់​។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​​កត្តាសំខាន់​​​គួរ​កត់សម្គាល់​​ដែល​បង្ហា​ញ​ឲ្យ​ឃើញ​​នូវ​សកម្មភាពរបស់អ៊ីស្រាអែល

នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ កាសែត The Wall Street Journal រាយការណ៍​ថា អ៊ីស្រាអែលបាន​បង្កើត​​មូល​ដ្ឋាន​យោធាសម្ងាត់មួយនៅភាគ​ខាងលិចប្រទេសអ៊ីរ៉ាក់ ដើម្បីគាំទ្រការវាយប្រហារតាម​អាកាស​ប្រឆាំង​នឹង​អ៊ីរ៉ង់ ដោយ​អះអាងថា កងកម្លាំងពិសេស​អ៊ីស្រាអែលត្រូវ​បាន​ដាក់ពង្រាយនៅទីនោះ។

ក្រោយ​មាន​សេចក្តីរាយការណ៍នោះ មន្ត្រី​សន្តិសុខជាន់ខ្ពស់អ៊ីរ៉ាក់ម្នាក់បាន​ប្រាប់ទីភ្នាក់ងារ​សារព័ត៌មាន​ Anadolu នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ថា សេចក្តីរាយការណ៍​​​អំពី​មូលដ្ឋានសម្ងាត់របស់អ៊ីស្រាអែល​នៅ​លើ​ទឹកដី​អ៊ីរ៉ាក់​គឺ​ជាង​រឿង​មិនពិត​នោះទេ​​។

ប្រភពមួយទៀតបាន​កត់សម្គាល់ថា ខណៈ​យោធា​អ៊ីរ៉ាក់​​ស៊ើបអង្កេត ​ឧបករណ៍​រំខាន និងឧបករណ៍ព្រមាន​ជាមុននៅវាលខ្សាច់ ​Najaf គ្មាន​មូលដ្ឋាន​បរទេសណាមួយនៅ​សល់ទេ ទោះបីជាពួក​គេបានទទួលស្គាល់ឧប្បត្តិហេតុខែ​មីនា ឆ្នាំ២០២៦ មាន​ទាហានអ៊ីរ៉ាក់ម្នាក់ត្រូវបាន​សម្លាប់​ក៏ដោយ។

ជាមួយគ្នា​នោះ​​ ​សេចក្តីរាយការណ៍ទាំងនោះ​បានបង្កឱ្យមាន​ភាព​​ចលាចលនៅទីក្រុង Baghdad ជំរុញឱ្យសភាកោះ​ហៅរដ្ឋមន្ត្រី​សន្តិសុខមកសួរ​ចម្លើយ។

​ដើម្បី​​ដោះខ្លួន​ពី​ការ​ចោទ​ប្រកាន់​ទម្លាក់​កំហុស​ពីភាគី​អ៊ីរ៉ង់ ប្រទេសអ៊ីរ៉ាក់​បាន​រាយការណ៍​ករណី​នេះ​​​ទៅ​កាន់អង្គការសហប្រជាជាតិ​ជាផ្លូវ​ការ​ ថា​​អ៊ីស្រាអែល​រំលោភ​លើដែនអាកាស​របស់​ខ្លួន​ ប៉ុន្តែបដិសេធលើ​មូលដ្ឋាន​សម្ងាត់ដែល​លើក​ឡើង​ ខណៈ​ក៏​ទទួលស្គាល់ប្រតិបត្តិការ​ផ្លូវអាកាសនិងឧបករណ៍​រំខាន​មិន​ធម្មតា​ត្រូវបានរកឃើញ​នៅវាលខ្សាច់ភាគ​ខាង​លិច​​ផង​ដែរ​៕

ប្រែដោយ​៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម