ព័ត៌មានអន្ដរជាតិ
ពូទីន ប្រកាសសងសឹកអ៊ុយក្រែន ក្រោយដ្រូន វាយប្រហារអន្តេវាសិកដ្ឋាន ស្លាប់និងរបួសមនុស្ស ច្រើននាក់
ប្រមុខរដ្ឋាភិបាលទីក្រុងមូស្គូ វ្ល៉ាឌីមៀរ ពូទីន បានប្រកាសក្តែងៗថា លោកនឹងសងសឹកអ៊ុយក្រែនវិញ ចំពោះការវាយប្រហារលើអន្តេវាសិកដ្ឋាន ក្នុងទីក្រុង Starobelsk នៃតំបន់ Luhansk។

តាមការផ្សាយរបស់ RT, ការវាយប្រហារ ដោយដ្រូនអ៊ុយក្រែន កាលពីរាត្រីថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២៦ បានកម្ទេចអគារ បណ្តាលឲ្យមនុស្ស ៦នាក់ស្លាប់ និង ៣៩នាក់រងរបួស ខណៈ ១៥នាក់ កំពុងបាត់ខ្លួន រកមិនទាន់ឃើញនៅឡើយទេ។
ជុំវិញរឿងនេះ លោកពូទីន បានចេញបញ្ជាឲ្យ កងទ័ពរុស្ស៊ី រៀបចំផែនការ និងត្រៀមបើកការសងសឹកវិញ ឲ្យសមនឹងអ្វីដែលអ៊ុយក្រែន បានធ្វើ។

មេដឹកនាំរុស្ស៊ី និយាយថា៖ «គ្មានមូលដ្ឋានយោធា មូលដ្ឋានភ្នាក់ងារចារកម្ម ឬសេវាកម្មពាក់ព័ន្ធណាមួយ ស្ថិតនៅក្បែរទីតាំងនោះឡើយ។ ដូច្នេះ មិនបាច់មកអះអាងទេថា គ្រាប់ទាំងនោះ ហោះមកបុកចំអគារ ដោយសារតែប្រព័ន្ធការពារអាកាស ឬប្រព័ន្ធសង្គ្រាមអេឡិចត្រូនិករបស់យើង»។
ស្របពេលជាមួយគ្នានោះដែរ លោកចាត់ទុក ការវាយប្រហារនេះថា ជាអំពើភេរវកម្ម ដោយរបបណាស៊ីសម័យទំនើប។ លោកអះអាងថា ក្រសួងការបរទេសរុស្ស៊ី ត្រូវបានណែនាំ ឲ្យជម្រាបជូនដល់បណ្តាអង្គការអន្តរជាតិ និងសហគមន៍អន្តរជាតិ រួចហើយ អំពីបទឧក្រិដ្ឋនេះ។

ទោះមានការប្រកាសសងសឹកពីសំណាក់លោក ពូទីន ក៏ពិតមែន ប៉ុន្តែការវាយប្រហារ ដោយដ្រូនរបស់អ៊ុយក្រែន ក៏ត្រូវបានគេមើលឃើញថា គឺជាការសងសឹកដូចគ្នា ចំពោះរុស្ស៊ី ដែលបាញ់មីស៊ីល កម្ទេចផ្ទះល្វែងជាច្រើន ក្នុងទីក្រុងកៀវ សម្លាប់មនុស្ស ២៤នាក់ កាលពីសប្តាហ៍មុន៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


