ព័ត៌មានអន្ដរជាតិ
តើពូទីន ចំណេញអ្វីខ្លះ ពីដំណើរទស្សនកិច្ចនៅ ចិន?
ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន នៅទីក្រុងប៉េកាំង ត្រូវបានពិភពលោកតាមដាន យ៉ាងយកចិត្តទុកដាក់ ព្រោះកើតឡើងត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមេដឹកនាំអាមេរិក ដូណាល់ ត្រាំ ក៏បានជាន់ដីប្រទេសចិន ផងដែរ។

យ៉ាងណា មិនដូចគ្នាឡើយ! រុស្ស៊ីនិងចិន គឺជាមិត្តជិតស្និទ្ធិនឹងគ្នា ខុសពីអាមេរិកនិងចិន ដែលធ្លាប់តែមានភាពរកាំរកូស។ ដូច្នេះ ដំណើរទស្សនកិច្ចរបស់លោកពូទីន ត្រូវគេមើលឃើញថា ទទួលបានផ្លែផ្កា និងសមប្រកប ជាងដំណើររបស់លោក ត្រាំ។
អ៊ីចឹង តើលោកពូទីន ចំណេញអ្វីខ្លះ ពីដំណើរទស្សនកិច្ចនេះ?

កាសែត VN Express បានលើកឡើង ពីលទ្ធផលវិជ្ជមានមួយចំនួន ដែលសម្រេចបាន ក្នុងដំណើរទស្សនកិច្ចរបស់មេដឹកនាំរុស្ស៊ី នៅប្រទេសចិន។
យ៉ាងណា ក្នុងនោះ គេឃើញមានផលចំណេញធំចំនួន៣ ដែលលោកពូទីន សម្រេចបាន៖
១. ការពង្រឹងសម្ព័ន្ធភាពយុទ្ធសាស្ត្រគ្មានដែនកំណត់
ចិន-រុស្ស៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីប្រហែល ៤០ រួមទាំងសេចក្តីថ្លែងការណ៍រួមដ៏សំខាន់ ស្តីពីការធ្វើឲ្យស៊ីជម្រៅ និងការលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ផងដែរ។
២. ការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងថាមពល
នៅក្នុងបរិបទ ដែលប្រទេសលោកខាងលិច បន្តដាក់សម្ពាធទណ្ឌកម្ម លើទីក្រុងមូស្គូ, លោក ពូទីន បានទៅដល់ទីក្រុងប៉េកាំង ជាមួយនឹងការសម្រេចបាននូវកិច្ចព្រមព្រៀងដ៏ហ្មត់ចត់ លើវិស័យប្រេងនិងហ្គាស។ ដំណើរទស្សនកិច្ចនេះ បានជួយឲ្យរុស្ស៊ី ពង្រឹងលំហូរនៃការនាំចេញថាមពល ទៅកាន់ទីផ្សារប្រើប្រាស់ ដ៏ធំសម្បើមមួយនេះ។
ទន្ទឹមនោះ គណៈប្រតិភូជាច្រើនរូប ដូចជាមន្ត្រីជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ និងធនាគារ ក្នុងនោះមានទាំងទេសាភិបាលធនាគារកណ្តាលរុស្ស៊ី លោកស្រី Elvira Nabiullina ផងដែរនោះ បានអមដំណើរលោកពូទីន ទៅចិន ដែលវត្តមាននេះ គឺដើម្បីស្វែងរកដំណោះស្រាយបច្ចេកទេស និងយន្តការទូទាត់ទ្វេភាគីដ៏មានស្ថិរភាព ដែលជួយឲ្យរុស្ស៊ី អាចគេចវេះពីប្រព័ន្ធហិរញ្ញវត្ថុរបស់លោកខាងលិចបាន។
៣. ការធានាបាននូវតុល្យភាព ពីភាគីចិន
ដំណើរទស្សនកិច្ចរបស់លោក ពូទីន ប្រព្រឹត្តទៅតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក ត្រាំ ចាកចេញពី ចិន។ ការដែលលោក ពូទីន មានវត្តមានយ៉ាងរហ័ស និងទទួលបានការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ រៀបចំកម្រាលព្រំក្រហមយ៉ាងសមរម្យពីប្រធានរដ្ឋ លោក ស៊ី ជីនពីង និងរដ្ឋមន្ត្រីការបរទេស លោក វ៉ាង យី គឺជាការបញ្ជាក់ជាថ្មីថា ទោះបីជាចិនមានការចរចា ឬសម្រេចបានកិច្ចព្រមព្រៀងអ្វីជាមួយអាមេរិកក៏ដោយ ក៏ទីក្រុងប៉េកាំងនៅតែមិនបោះបង់ ឬផ្លាស់ប្តូរជំហរនៃអ័ក្សយុទ្ធសាស្ត្រចំពោះរុស្ស៊ីនោះឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


