ព័ត៌មានអន្ដរជាតិ
សិង្ហបុរី ព្យួរ.ក ជនល្មើសគ្រឿងញៀន ៣នាក់ទៀត
ត្រឹម២ថ្ងៃប៉ុណ្ណោះ ប្រទេសសិង្ហបុរី បានប្រហារជីវិតដោយព្យួរ.កជនល្មើសគ្រឿងញៀនចំនួន៣នាក់។
តាមការផ្សាយរបស់ BBC កាលពីថ្ងៃចន្ទទី១ខែធ្នូ, ការប្រហារជីវិតនេះធ្វើឡើងនៅថ្ងៃទី២៦និង២៧ខែវិច្ឆិកា ហើយក្នុងនោះមានជនល្មើសម្នាក់ឈ្មោះ Saminathan Selvaraju ដែលត្រូវបានកាត់ទោសពាក់ព័ន្ធការរត់ពន្ធហេរ៉ូអ៊ីន ៣០១.៦ក្រាមពីម៉ាឡេស៊ី ចូលសិង្ហបុរី នារាត្រីថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០១៣។

សូមជម្រាបថា ការព្យួរ.កកាលពីសប្តាហ៍មុននេះ ធ្វើឲ្យករណីប្រហារជីវិតអ្នកទោសសរុបរបស់ប្រទេសសិង្ហបុរីក្នុងឆ្នាំ២០២៥ ឡើងដល់១៧នាក់ ដែលជាតួលេខខ្ពស់បំផុតគិតចាប់តាំងពីឆ្នាំ២០១៣មក។
សិង្ហបុរី ស្ថិតក្នុងចំណោមប្រទេសមានច្បាប់ប្រឆាំងគ្រឿងញៀនដ៏តឹងរ៉ឹងបំផុត លើពិភពលោក។ រដ្ឋាភិបាលប្រទេសនេះអះអាងថា ច្បាប់ដ៏តឹងរ៉ឹងគឺជាការរារាំងចាំបាច់ ចំពោះឧក្រិដ្ឋកម្មគ្រឿងញៀន ដែលជាបញ្ហាដ៏ធំមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ជនណាក៏ដោយមិនថាលក់ ផ្តល់ ដឹកជញ្ជូន ឬប្រើប្រាស់ឌីយ៉ាម័រហ្វីនលើសពី ១៥ ក្រាម, កូកាអ៊ីនលើស៣០ក្រាម, មេតំហ្វេតាមីនលើស ២៥០ ក្រាមនិងកញ្ឆា លើស ៥០០ ក្រាមទេ គឺនឹងត្រូវកាត់ទោសប្រហារជីវិត៕
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា៩ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


