ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ជំរុញឱ្យបណ្តាប្រទេសមជ្ឈិមបូព៌ា ចុះ «កិច្ចព្រមព្រៀង Abraham» ព្រមៗគ្នា
រឿងរ៉ាវនយោបាយនៅតំបន់មជ្ឈិមបូព៌ា កំពុងតែមានរបត់ថ្មីយ៉ាងគួរឱ្យចាប់អារម្មណ៍ ដោយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា លោកបានហៅទូរស័ព្ទជជែកជាមួយមេដឹកនាំនៃប្រទេសធំៗជាច្រើនក្នុងតំបន់ រួមមាន អារ៉ាប៊ីសាអូឌីត និងកាតា ជាដើម ដើម្បីជំរុញឱ្យពួកគេចុះហត្ថលេខាលើ «កិច្ចព្រមព្រៀង Abraham» ព្រមៗគ្នា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន NBC នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦។

លោក ត្រាំ ជឿជាក់ថា ការរួមគ្នាបែបនេះ នឹងធ្វើឱ្យកិច្ចព្រមព្រៀងសន្តិភាព ដែលអាមេរិកកំពុងចរចាជាមួយអ៊ីរ៉ង់ ក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុត។
នៅលើបណ្តាញសង្គម Truth Social លោក ត្រាំ បានសង្កត់ធ្ងន់ថា លោកបានស្នើឱ្យប្រទេសទាំងនោះចូលរួមជាដាច់ខាត បន្ទាប់ពីរដ្ឋាភិបាលវ៉ាស៊ីនតោន បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីដោះស្រាយបញ្ហាដ៏ស្មុគស្មាញនេះ។ លោកបានបន្ថែមថា ប្រសិនបើអ៊ីរ៉ង់ព្រមចុះកិច្ចព្រមព្រៀងជាមួយលោក វានឹងក្លាយជាកិត្តិយសដ៏ធំធេង ក្នុងការទទួលយកអ៊ីរ៉ង់ឱ្យចូលជាផ្នែកមួយនៃសម្ព័ន្ធភាពពិភពលោក។
គួររំលឹកថា កិច្ចព្រមព្រៀង Abraham Accords ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ ២០២០ ដើម្បីផ្សះផ្សាទំនាក់ទំនងពាណិជ្ជកម្ម និងការទូតរវាងអ៊ីស្រាអែល និងបណ្ដាប្រទេសអារ៉ាប់។ លោក ត្រាំ ចង់ឱ្យការចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីនេះ ចាប់ផ្តើមពីអារ៉ាប៊ីសាអូឌីត និងកាតា ហើយលោកបានព្រមានថា បើប្រទេសណាបដិសេធមិនចូលរួមដោយគ្មានហេតុផលសមស្របទេ នោះហាក់ដូចជាបង្ហាញពីចេតនាមិនល្អឡើយ។
ទោះជាបែបនេះក្ដី កិច្ចព្រមព្រៀង Abraham នេះ ក៏កំពុងតែជួបប្រទះនូវភាពស្មុគស្មាញ និងឧបសគ្គជាច្រើនផងដែរ ដោយសារតែយុទ្ធនាការយោធាដ៏ខ្លាំងក្លារបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្គាហ្សា ការមិនព្រមទទួលស្គាល់រដ្ឋឯករាជ្យរបស់ប៉ាឡេស្ទីន ព្រមទាំងជម្លោះពាក្យសម្តី និងការវាយប្រហារគ្នានាពេលថ្មីៗនេះរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ផ្ទាល់តែម្តង៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១០ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


