Connect with us

ព័ត៌មានអន្ដរជាតិ

លោក Bill Pulte ដែលស្និទ្ធ​នឹង​ ត្រាំ​ ចូល​កាន់តំណែងជាប្រធានចារកម្មជាតិ លឿនជាងការគ្រោងទុក

បានផុស

នៅ

ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានប្រកាសពីការតែងតាំងបុគ្គលថ្មីកំពុងរងការចម្រូងចម្រាស ដែលលោកបានជ្រើសរើសដើម្បីគ្រប់គ្រងប្រព័ន្ធចារកម្មអាមេរិក ឲ្យចូលចូលកាន់តំណែង នៅថ្ងៃទី១៩ ខែមិថុនា លឿនជាងការរំពឹងទុកជិតពីរសប្តាហ៍ឯណោះ។

លោក Bill Pulte(រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមភ្នាក់ងារ AFP កាលពីថ្ងៃ ទី៩ ខែមិថុនា, លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Truth Social ថា «លោក ប៊ីល ភុលតេ (Bill Pulte) នឹងចូលកាន់តំណែង ជានាយកស្តីទីនៃទីភ្នាក់ងារចារកម្មជាតិ (DNI) នៅ​ថ្ងៃ​សុក្រសប្តាហ៍ក្រោយ ដោយបន្តវេនពីលោកស្រី ធុលស៊ី ហ្គាបបាត (Tulsi Gabbard)។

លោកក៏នឹងបន្តឋិតនៅក្នុងតំណែងជានាយកនៃទីភ្នាក់ងារហិរញ្ញវត្ថុផ្ទះសម្បែងសហព័ន្ធ (FHFA) និងជាប្រធានក្រុមហ៊ុន Fannie Mae និង Freddie Mac ផងដែរ»។

លោក ប្រធានាធិបតី បានបោះឆ្នោតជ្រើសរើស លោក ភុលតេ ឲ្យកាន់តំណែងនេះកាលពីថ្ងៃទី២ ខែមិថុនា បន្ទាប់​ពីលោកស្រី ហ្គាបបាត បានប្រកាសពីការសម្រេចចិត្តលាលែងពីតំណែង កាលពីខែឧសភា ដោយ​សារតែ​ ស្វាមីរបស់លោកស្រីត្រូវបានរកឃើញថាមានជំងឺមហារីកឆ្អឹង។ ដំបូងឡើយ គេមិនរំពឹងថា លោកស្រី ហ្គាបបាត នឹងចុះចេញពីតំណែង រហូតដល់ថ្ងៃទី៣០ ខែមិថុនា នោះឡើយ។

តាមផ្លូវច្បាប់ នាយកនៃទីភ្នាក់ងារចារកម្មជាតិ ដែលជាអ្នកដឹកនាំសហគមន៍ចារកម្មដ៏ធំទូលាយរបស់អាមេរិក និងធ្វើជាទីប្រឹក្សាដ៏ចម្បងរបស់ប្រធានាធិបតីលើបញ្ហាចារកម្ម គឺតម្រូវឲ្យមាន «ជំនាញស៊ីជម្រៅផ្នែកសន្តិសុខជាតិ»។ ប៉ុន្តែ លោក ភុលតេ បានរងការរិះគន់យ៉ាងខ្លាំងពីសំណាក់សមាជិកសភាបក្សប្រជាធិបតេយ្យអាមេរិក ជុំវិញការខ្វះខាតបទពិសោធន៍របស់លោក ហើយការកាន់តំណែងនៅក្នុងរដ្ឋាភិបាលអាមេរិក ថែមទាំងបានធ្វើឲ្យមានការបែកបាក់មតិគ្នាយ៉ាងខ្លាំង សូម្បីតែនៅក្នុងរង្វង់ផ្ទៃក្នុងរបស់លោក ត្រាំ ផ្ទាល់ ដោយសារតែសកម្មភាពបក្សពួកនិយមដ៏ខ្លាំងក្លា និងជាចំហរបស់លោក។

ទោះជាយ៉ាងណា លោក ត្រាំ បានបង្ហាញសញ្ញាថា ខ្លួនមិនមានគម្រោងតែងតាំងលោក ភុលតេ ឲ្យកាន់តំណែងនេះជាអចិន្ត្រៃយ៍នោះទេ ព្រោះវាទាមទារឲ្យមានការអនុម័តគាំទ្រពីសំណាក់ព្រឹទ្ធសភាអាមេរិក។ កាលពីសប្តាហ៍មុន ក្រុមសមាជិកព្រឹទ្ធសភាបានរារាំងច្បាប់ស្តីពីការបន្តអំណាចឃ្លាំមើលបរទេសដ៏សំខាន់មួយ ដើម្បីជាការតវ៉ាប្រឆាំងនឹងការតែងតាំងលោក ភុលតេ របស់លោក ត្រាំ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

បារាំង និងសម្ព័ន្ធមិត្តអន្តរជាតិ ដាក់ទណ្ឌកម្ម ហាមរដ្ឋមន្ត្រី អ៊ីស្រាអែល មិនឲ្យចូលប្រទេសខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម