Connect with us

ព័ត៌មានអន្ដរជាតិ

អ្នក​វិភាគ​៖ អ៊ីស្រាអែល​នឹង​ធ្វើ​សង្រ្គាម​ជាមួយ​អេហ្ស៊ីប​ នៅ​១៥​ឆ្នាំ​ ខាង​មុខ​

បានផុស

នៅ

សកម្មជន​​ស៊ីយ៉ូន​ (Zionist)ដែលសំដៅ​ដល់​អ៊ីស្រាអែល​សព្វថ្ងៃ​នេះ ម្នាក់ដ៏​លេចធ្លោ​ ​បាន​​ព្យាករណ៍​ថា អ៊ីស្រាអែល ​​នឹង​ធ្វើ​សង្គ្រាម​ជាមួយ​​ប្រទេស​អេហ្ស៊ីប​​ក្នុង​រយៈពេល ១៥ឆ្នាំ ខាង​មុខ​ ដោយ​អះអាង​ថា បញ្ហា​​ប្រឈម​ជា​​យុទ្ធសាស្ត្រ​បន្ត​​បន្ទាប់​​របស់​​ប្រទេស​​នេះ​​នឹង​​មក​ពី​មហាអំណាច​មូស្លីម​​និកាយ​ស៊ុននី បន្ទាប់​​ពី​ការ​​ចុះ​ខ្សោយ​របស់​អ៊ីរ៉ង់ និង​សម្ព័ន្ធមិត្ត​​ក្នុង​​តំបន់​។

( សូម​បញ្ជាក់​ថា មូស្លីម​​និកាយ​ស៊ុននី គឺ​ជា​ក្រុម​មនុស្សដ៏​ធំ​បំផុត​នៃសាសនា​អ៊ីស្លាម ចំនួន​ប្រហែល ៨៥-៩០% នៃចំនួន​ប្រជាជនមូស្លីម​សរុប​ នៅលើពិភពលោក)​។

លោក ណេតាន់​យ៉ាហ៊ូ និង​ទាហាន​អ៊ីស្រាអែល។ រូបភាព៖ The Japan Times
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​​ក្នុង​​កិច្ចប្រជុំ​កំពូល​​គោលនយោបាយ​អន្តរជាតិ​​របស់​សមាគម​​ព័ត៌មាន​ជ្វីហ្វ (JNS) នៅ​ក្រុ​ង​យេរូសាឡឹម លោក Amiad Cohen នាយក​​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល Herut និង​​ជា​ឥស្សរជន​ឈានមុខ​គេ​​ក្នុង​​ជំរំ​ជាតិនិយម​របស់​​អ៊ីស្រាអែល បាន​ព្រមាន​ថា អេហ្ស៊ីប និង​តួក​គី​​ បង្ក​ការ​​គំរាមកំហែង​រយៈពេល​​វែង​ដល់​អ៊ីស្រាអែលនិង​បស្ចិមលោក​​ដ៏​ទូលំទូលាយ​។ នេះ​បើយោងតាម​ការចុះ​ផ្សាយ​របស់​សារព័ត៌មាន Middle East Monitor នៅ​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២៦ ។

លោក Cohen ប្រាប់​អ្នក​ចូលរួម​នៅឯកិច្ចប្រជុំ​កំពូល បន្ទាប់​ពី​បាន​ព្យាករណ៍ថា៖ « នៅ​​ទី​បញ្ចប់​ ក្រុមបងប្អូន​មូស្លីម​នឹងដណ្តើម​យកអេហ្ស៊ីប។ ក្នុង​រយៈ​ពេល ១៥​ឆ្នាំទៀត អ៊ីស្រាអែល​នឹងធ្វើសង្គ្រាម​ជាមួយអេហ្ស៊ីប​»។

ការ​កត់​សម្គាល់​របស់​ លោក Cohen ​កើតឡើង​ អំឡុងពិភាក្សា​អំពី​ទស្សនវិស័យ​យុទ្ធ​សាស្ត្រ​រយៈពេលវែង​របស់អ៊ីស្រាអែល បន្ទាប់​ពី​ការប្រឈមមុខដាក់គ្នា​ជាមួយ​អ៊ីរ៉ង់ និង​សមាជិកនៃ « អ័ក្ស​តស៊ូ ឬ Axis of Resistance »។

យោង​តាម​ លោក Cohen ការផ្តោតអារម្មណ៍​ពេល​នេះ​ គួរតែ​ផ្លាស់ប្តូរ​ពីកងកម្លាំងស៊ីអ៊ីត​ទៅជាចលនា​នយោបាយ​ស៊ុននី។

លោក Amiad Cohen នាយក​​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល Herut ។ រូបភាព៖ បណ្តាញ​សង្គម​ X

លោក Cohen ក៏​បាន​ចង្អុលបង្ហាញ​លើ​​ប្រទេស​តួក​គី​ ថា​ជា​ការ​គំរាម​កំហែង​ដែល​កំពុងលេចចេញ​ ដោយ​អះអាងថា៖ « ឥឡូវ​នេះ​តួក​គី​កំពុងកាន់កាប់ [ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់​]។ ឥទ្ធិពលក្នុងតំបន់ដែល​កំពុងកើនឡើង​របស់ទីក្រុង​អង់ការ៉ាគួរតែត្រូវបានចាត់ទុក​ថាជាបញ្ហាប្រឈម​ជាយុទ្ធសាស្ត្រ​សម្រាប់​អ៊ីស្រាអែល​»។

ការកត់​សម្គាល់នេះឆ្លុះបញ្ចាំង​ពីនិន្នាការ​​ក្នុងរង្វង់នយោបាយ និងសន្តិសុខ​របស់អ៊ីស្រាអែល ចាត់ទុកមហាអំណាច​ស៊ុននី ជា​ពិសេស​ តួក​គី​ និងអេហ្ស៊ីប ជាសត្រូវនាពេលអនាគត​។

កាលពីខែមុន ចារកម្ម​អ៊ីស្រាអែលដែល​ត្រូវបានកាត់​ទោស គឺ លោក​ Jonathan Pollard ព្រមានថា ប្រទេសតួកគី និងអេហ្ស៊ីប​អាចក្លាយ​ជាគោលដៅបន្ទាប់​របស់អ៊ីស្រាអែល បន្ទាប់​ពីអ៊ីរ៉ង់​ចុះខ្សោយ៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម