Connect with us

ព័ត៌មានអន្ដរជាតិ

បារាំង​ ថា​ យុទ្ធ​សាស្រ្ត​យោធា​អ៊ីស្រា​អែល​​នៅ​គ្រប់​តំបន់​ គឺ​ជា​ការ​បញ្ឆេះ​កំហឹង​ និង​អំពើ​ហិង្សា​​

បានផុស

នៅ

ប្រធានា​ធិបតីបារាំង លោក​ អេម៉ានូអែល ម៉ាក្រុង​ លើក​ឡើង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ថា យុទ្ធសាស្ត្រ​យោធា​របស់អ៊ីស្រាអែល​ដែល​កាន់​កាប់​​ក្នុង​ប្រទេស​លីបង់ តំបន់ហ្គាហ្សា និងតំបន់ West Bank ​គឺផ្ទុយពីផល​ប្រយោជន៍​ផ្ទាល់ខ្លួន ព្រោះ​​ជា​ការ​​បញ្ឆេះ​​កំ​ហឹង​និង​អំពើហិង្សា។

លោក ម៉ាក្រុង​ ប្រាប់​អ្នក​ផ្សាយ​ព័ត៌មាន France 2 នៅ​ថ្ងៃ​ទី​១៨ ខែ​មិថុនា ថា៖ « ប្រធានាធិបតី​អាមេរិក លោក ដូណាល់​ ត្រាំ​ គឺ​ ត្រឹម​ត្រូវ​ ក្នុង​ការអំពាវ​នាវ​ឱ្យ​នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេន​ចាមីន​ ណេតាន់​យ៉ាហ៊ូ​ បង្ហាញ​ស្មារតីទទួល​ខុសត្រូវ»។

ប្រធានា​ធិបតីបារាំង លោក​ អេម៉ានូអែល ម៉ាក្រុង​ ។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកសង្កត់ធ្ងន់ថា៖ « សន្តិសុខ​របស់អ៊ីស្រាអែលមិន​អាច​ធានាបាន ​ដោយ​ការ​រឹប​អូស​ទឹក​ដី​​ប្រទេស​ជិតខាងនោះទេ»។

លោក​​​មាន​​ប្រសាសន៍​​ថា៖ « យុទ្ធសាស្ត្រ​​ដែល លោក ណេតាន់​យ៉ាហ៊ូ​ បន្ត​អនុវត្ត​​នៅ​តំបន់ Gaza, West Bank និង​ភាគ​​ខាង​ត្បូង​​លីបង់​រយៈ​​ពេល​វែង គឺ​ផ្ទុយ​ពី​ផល​ប្រយោជន៍​​របស់​​អ៊ីស្រាអែល ពី​ព្រោះ​វា​​ជំរុញ​ឱ្យ​មាន​ការ​បញ្ឆះ​កំ​ហឹង​និង​អំពើ​​ហិង្សា​​​​ចំណោម​ប្រជាជន​​ទាំងអស់​​​លក្នុង​តំបន់»។

លោក ម៉ាក្រុង​ ​បញ្ជាក់​​បន្ថែម​​អំពី​សារៈសំខាន់​​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​​អ៊ីរ៉ង់​​ដែល​​ទើប​ចុះហត្ថលេខា​ថ្មី​​សម្រាប់​​លីបង់។

លោក​បន្ត​ថា​៖ « យើង​នឹង​ប្រមូល​ផ្តុំសហគមន៍អន្តរជាតិ​យ៉ាង​ឆាប់​រហ័ស ដើម្បីជួយកង​ទ័ពលីបង់​ឱ្យទទួលបាន​ការគ្រប់គ្រងទឹកដី​របស់ពួក​គេ​​​ឡើងវិញ»។

ប្រធានាធិប​តី​បារាំង​រូប​នេះ​ ​គូស​បញ្ជាក់​បន្ថែមទៀត​ថា៖ « សង្គ្រាម​​អ៊ីរ៉ង់​​មិន​ទាន់​ចប់​ទាំងស្រុងនៅឡើយទេ ទោះបីជាមានកិច្ចព្រមព្រៀងចូលដល់ដំណាក់កាលថ្មី​នៃកិច្ចសហប្រតិបត្តិការ ​និងការសន្ទនា​ក៏​ដោយ​​​។ វា​​ជា​ការ​ល្អប្រសើរ​ក្នុងការមានកិច្ចព្រម​ព្រៀង​ជាជាងសង្គ្រាម ជា​ពិសេសនៅពេលមានហានិភ័យ​នៃការកើនឡើង នោះ​ហើយ​ជាបញ្ហា​។ យើង​មិនសម្រេច​បានការផ្លាស់ប្តូររបប​ណាមួយ​​ តាមរយៈការទម្លាក់គ្រាប់បែកទេ​»។

គួរ​បញ្ជាក់​ថា ទំនាក់​ទំនង​អ៊ីស្រាអែល​និង​បារាំង​កាន់​តែ​មាន​ភាព​អាក្រក់​ ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ ដោយ​សារ​ទង្វើ​របស់​មេដឹក​នាំ​អ៊ីស្រាអែល​នៅ​តែ​បន្ត​ឈ្លាន​ពាន​ប្រទេស​ជិត​ខាង​ ហើយ​លែង​ស្តាប់​ច្បាប់​អន្តរ​ជាតិ​៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម