ព័ត៌មានអន្ដរជាតិ
ទូតអ៊ីស្រាអែលប្រចាំ UN ទាស់ទែងសម្តីជាមួយតំណាងពិសេសរបស់ UN ដែលចោទអ៊ីស្រាអែលបំពានលើកុមារ
ទំនាក់ទំនងការទូតរវាងអ៊ីស្រាអែលនិងអង្គការសហប្រជាជាតិ(UN) ឈានដល់ការបែកបាក់កាន់តែខ្លាំង នៅឯវេទិការរបស់ UN កាលពីថ្ងៃសុក្រ ពេលឯកអគ្គរដ្ឋទូតអ៊ីស្រាអែល និងតំណាងពិសេសរបស់អគ្គលេខាធិការ UN ទទួលបន្ទុកផ្នែកកុមារនិងជម្លោះប្រដាប់អាវុធ ឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង នៅក្នុងសវនាការសាធារណៈមួយ។
យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ផ្សាយថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ នៅកិច្ចប្រជុំមួយនៅទីក្រុងញូវយ៉ក ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិសម្រាប់ការលុបបំបាត់អំពើហិង្សាផ្លូវភេទក្នុងជម្លោះ បេសកជនអ៊ីស្រាអែល លោក Danny Danon បានទាមទារឱ្យតំណាងពិសេសរបស់ UN គឹ លោកស្រី Pramila Patten លាលែងពីតំណែង ដែលបានធ្វើរបាយការណ៍មួយ ដោយបញ្ជូលអ៊ីស្រាអែលក្នុងបញ្ជីខ្មៅ ចំពោះការរំលោភបំពានលើកុមារជាលើកដំបូង ដោយចោទប្រកាន់ លោក ស្រី ថាមានភាពលំអៀង។

លោក Danon និយាយ ដោយសំដៅទៅលើប្រធានអង្គការសហប្រជាជាតិ គឺ លោក Antonio Guterres ថា៖ « អ្នកបានចុះចាញ់នឹងការជាប់ជំពាក់របស់អគ្គលេខាធិការក្នុងការផ្តោតលើអ៊ីស្រាអែល»។
មន្ត្រីអង្គការសហប្រជាជាតិម្នាក់ទៀត គឺ លោកស្រី Vanessa Frazier តំណាងរបស់លោក Guterres ស្តីពីកុមារ និងជម្លោះប្រដាប់អាវុធ និងជាអ្នកចងក្រងរបាយការណ៍អំពីអំពើហិង្សារបស់អ៊ីស្រាអែលលើប្រជាជនប៉ាឡេស្តីន ក៏បានដាក់អ៊ីស្រាអែលក្នុងបញ្ជីខ្មៅផងដែរ ដោយស្រែកលើបញ្ហាចំណុចមួយរបស់អ៊ីស្រាអែល។
លោកស្រីទាមទារឱ្យ លោក Danon ចៀសវាងការវាយប្រហារដោយផ្ទាល់ ព្រោះខ្លួនបានផ្ទៀងផ្ទាត់ភស្តុតាង។
លោក Danon តបដោយខឹងសម្បាថា៖ « លោកស្រី Frazier គួរតែនៅស្ងៀម។ យើងជារដ្ឋសមាជិក! អ្នកធ្វើការឱ្យអង្គការសហប្រជាជាតិ អ្នកនៅស្ងៀមឥឡូវនេះ។ អ្នកនៅឱ្យស្ងៀម[…] អ្នក និងរបាយការណ៍ដ៏អាម៉ាស់របស់អ្នក»។
លោកស្រី Frazier អតីតឯកអគ្គរដ្ឋទូត UN របស់ប្រទេសម៉ាល់តា បានចេញរបាយការណ៍នៅសប្តាហ៍នេះ តាំងនាមឱ្យលោក Guterres ដោយព្រមានថា ក្រុមអ្នកតាំងលំនៅអ៊ីស្រាអែលអាចត្រូវបានបន្ថែមទៅក្នុងបញ្ជីខ្មៅសកលសម្រាប់ការរំលោភបំពានប្រឆាំងនឹងកុមារ ខណៈប្រធាន UN បានសម្តែងការព្រួយបារម្ភ ចំពោះការកើនឡើងគួរឱ្យភ្ញាក់ផ្អើលនៃការរំលោភបំពានប្រឆាំងនឹងកុមារប៉ាឡេស្ទីន។
ពេលរបាយការណ៍របស់ លោកស្រី Patten ត្រូវបានចេញផ្សាយកាលពីខែមុន លោក Danon បានហៅវាថា កម្រិតថ្មីមួយទៀត ហើយក្រសួងការបរទេសអ៊ីស្រាអែលសន្យាថានឹងកាត់ផ្តាច់ទំនាក់ទំនងទាំងអស់ជាមួយលោក Guterres ៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
សន្តិសុខសង្គម២៣ ម៉ោង agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


