ព័ត៌មានអន្ដរជាតិ
សកម្មជន ដែលប៉ងដឹកជំនួយទៅហ្គាហ្សា ធ្វើបាតុកម្មជំរុញឱ្យអឺរ៉ុបផ្តាច់ទំនាក់ទំនងជាមួយអ៊ីស្រាអែល
សកម្មជនមកពីកងនាវាដឹកជំនួយអន្តរជាតិ Global Sumud Flotilla ដែលអ៊ីស្រាអែលបានឃុំខ្លួននិងប្រព្រឹត្តអំពើធ្វើទុក្ខបុកម្នេញលើពួកគេក្នុងពេលកន្លងមក បានធ្វើបាតុកម្មមួយនៅទីក្រុងព្រុចសែល ដើម្បីថ្កោលទោសទំនាក់ទំនងរបស់អឺរ៉ុបនិងអ៊ីស្រាអែល។
យោងតាមសារព័ត៌មាន TRT World ផ្សាយថ្ងៃ១៧ ខែមិថុនា ឆ្នាំ២០២៦ សកម្មជនបានប្រមូលផ្តុំគ្នា នៅជិតអគារក្រុមប្រឹក្សាអឺរ៉ុបក្នុងរដ្ឋធានីបែលហ្ស៊ិក កាលពីថ្ងៃពុធ មុនកិច្ចប្រជុំកំពូលមេដឹកនាំសហភាពអឺរ៉ុប ចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ នេះ។

ក្រុមបាតុករឈរពីមុខបដាធំមួយដោយសរសេរថា៖ « យើងនឹងមិនលុតជង្គង់ ចំពោះអ្នកកាន់កាប់[គឺអ៊ីស្រាអែល] នោះទេ ដោយកាន់បដា ដូចជា កុំភ្លេចប៉ាឡេស្ទីន សហភាពអឺរ៉ុបជាអ្នកសមគំនិត និង សហភាពអឺរ៉ុប ឈប់ទិញអ្វីពីអ៊ីស្រាអែលដែលបានលួច[ទឹកដី ធនធានរបស់ប៉ាឡេស្ទីន]»។
គួរបញ្ជាក់ថា អ្នកចូលរួមរួមមាននាវិកបែលហ្ស៊ិក លោក Arno Meyns ដែលត្រូវបានកងកម្លាំងអ៊ីស្រាអែលវាយដំយ៉ាងខ្លាំង រួមទាំងសកម្មជន និងគិលានុបដ្ឋាយិកាជនជាតិបារាំង លោកស្រី Mariam Hadjal បានទទួលរងនូវការរំលោភបំពានរាងកាយ និងការរំលោភបំពានផ្លូវភេទក្នុងពេលជាប់ឃុំឃាំង និងអ្នកកាសែតអារ៉ាប់-ជ្វីហ្វ អ្នកនាង Noa Avishag Schnall ទទួលរងការវាយដំ និងគំរាមកំហែងរំលោភសេពសន្ថវៈក្នុងពេលជាប់ឃុំឃាំង ក្នុងប្រទេសអ៊ីស្រាអែល។
ក្នុងចំណោមអ្នកតវ៉ាលេចធ្លោរួមមានអតីតបុគ្គលិកអង្គការសហប្រជាជាតិ លោកស្រី Chloe Fiona Ludden លាលែងពីតំណែង ដោយសារភាពមិនសូវសកម្មរបស់អន្តរជាតិ និងសកម្មជនអាកាសធាតុស៊ុយអែត អ្នកនាង Greta Thunberg រួមទាំងអ្នកគាំទ្ររាប់រយនាក់។
មិនតែប៉ុណ្ណោះ កងនាវា Global Sumud Flotilla បានដឹកសកម្មជនស្ម័គ្រចិត្តចំនួន ៤២៨នាក់ មកពី ៤៤ប្រទេស ចេញដំណើរជាមួយនឹងអំណោយមនុស្សធម៌ដ៏ច្បាស់លាស់មួយ ដើម្បីផ្តល់ជំនួយដល់ប្រជាជនក្នុងតំបន់ហ្គាហ្សា ដែលអង្គការសហប្រជាជាតិ និងទីភ្នាក់ងារជំនួយអន្តរជាតិព្រមានថា ពួកគេកំពុងត្រូវបានរុញច្រានឱ្យធ្លាក់ដល់គែមនៃគ្រោះទុរ្ភិក្ស ក្រោមការបិទផ្លូវរបស់អ៊ីស្រាអែលរឹតត្បិតតំបន់ហ្គាហ្សា ចាប់តាំងពីឆ្នាំ២០០៧ ៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


