Connect with us

ព័ត៌មានអន្ដរជាតិ

​មាន​ការ​​ផ្សព្វផ្សាយ ​ថា​ ទាហាន​អ៊ីស្រាអែល​​ម្នាក់ស្លាប់​​ និង​របួស​១១នាក់​ នៅ​ភាគ​ខាង​ត្បូង​លីបង់​

បានផុស

នៅ

ស្ថាប័ន​អន្តរ​ជាតិ និង​ប្រធានាធិប​តី​អាមេរិក លោក ដូណាល់​ ត្រាំ ប្រាប់​មេដឹក​នាំ​អ៊ីស្រាអែល​ដដែល​ៗ​ថា ឱ្យ​ឈប់​វាយ​ប្រហារ​លីបង់​ ព្រោះ​អាច​នឹង​ប៉ះ​ពាល់​ដល់កិច្ច​ព្រម​ព្រៀង​បញ្ចប់​សង្រ្គាម​អាមេរិក​-អ៊ីរ៉ង់​ តែ​មក​ទល់​ពេល​នេះ​នៅ​តែ​ទទួល​ដំណឹង​ថា មាន​មនុស្ស​ស្លាប់​និង​របួស​ជា​បន្ត​បន្ទាប់​ ពិសេស​ស្លាប់​ទាំង​កង​ទ័ព​អ៊ីស្រាអែល​ ដែល​អា​ច​ជំរុញ​ឲ្យ​​​ជម្លោះ​នោះ​​កើន​ឡើង​កម្តៅ​សារជាថ្មិ​​នៅក្នុងតំបន់​។​

ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ីស្រាអែលរាយការណ៍​ កាលពី​ថ្ងៃព្រហស្បតិ៍​ ថា ទាហាន​អ៊ីស្រាអែលម្នាក់​ស្លាប់​និងរង​របួស​ ១១នាក់ ​នៅភាគខាង​ត្បូងប្រទេសលីបង់ ដោយ​អ្នក​រង​របួស​មួយ​ចំនួនស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់​ធ្ងរ​ខ្លាំង នៅ​ប៉ុន្មាន​ម៉ោង​ចុង​ក្រោយ​នេះ​។

ការ​វាយ​ប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​លើ​លីបង់​។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ Al Mayadeen English ដែល​​មានមូលដ្ឋាន​នៅ​ប្រទេសលីបង់​ បានឱ្យ​ដឹង​ថា ឧប្បត្តិហេតុមួយ​ផ្សេង​ទៀត​បាន​កើត​ឡើង​កាល​​ល្ងាចថ្ងៃពុធ​ ពាក់ព័ន្ធនឹងដ្រូន​វាយប្រហារ​តាម​ដង​ផ្លូវ ធ្វើ​ឡើង​​ដោយ​ក្រុម​ហេសបូឡា ​បណ្តាល​​ឱ្យ​ជន​ជាតិ​អ៊ីស្រាអែល ៧នាក់​ រងរបួស។

ដោយ​ឡែក​​​មាន​ការណី​ផ្ទុះ​​មួយ​ដោយ​មិនបានគ្រោងទុក បាន​កំណត់​គោល​ដៅលើ​​អង្គភាព​យោធាអ៊ីស្រាអែល​មួយ​ នៅភាគខាងត្បូងប្រទេសលីបង់ ​បណ្តាល​ឱ្យមានអ្នករងរបួស​បន្ថែមចំនួន ៤នាក់ ហើយ​ ​​២​នាក់​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ។

ក្រសួង​សុខាភិបាលអ៊ីស្រាអែល​ទទួលស្គាល់ថា មាន​អ្នក​រងរបួស​ចំនួន ​៩ ២៣០នាក់​ ត្រូវ​​កត់ត្រា​ ​នៅក្នុងមន្ទីរពេទ្យ​ចាប់តាំងពីការ​ចាប់ផ្តើម​នៃ​ប្រតិបត្តិ​ការ Roaring Lion កាល​ពី​ថ្ងៃទី​២៨ ខែកុម្ភៈ ។ នេះបើយោង​តាមទិន្នន័យ​ចេញផ្សាយ គិត​ត្រឹម​យប់​ថ្ងៃ​ពុធ។

ក្រសួងនិយាយថា អ្នករងរបួសថ្មី​ចំនួន ២១នាក់​ត្រូវបាន​កត់​ត្រា​ ចាប់តាំង​ពីការរក​ឃើញ​​​ចុងក្រោយ​ចេញផ្សាយ​កាល​ពី​ថ្ងៃចន្ទ បង្ហាញ​ពីការ​ចូល​សម្រាកព្យាបាល​ជាបន្ត​បន្ទាប់​។

យោងតាមតួលេខចេញ​ផ្សាយ មន្ទីរពេទ្យអ៊ីស្រាអែល​បានកត់ត្រាអ្នក​រងរបួស​ចំនួន ១ ៣៣១នាក់​ នៅ​​ភាគខាងជើង​ បន្ទាប់ពីបទឈប់បាញ់​ជាមួយអ៊ីរ៉ង់ចូល​ជា​ធរមាន​ ខណៈ​អ្នករងរបួសចំនួន ៩១៣នាក់​ ត្រូវបានកត់ត្រាដូចគ្នា​ បន្ទាប់ពី​បទ​ឈប់បាញ់​ជាមួយលីបង់​៕

សម្រួល៖ ណឺ មិ​នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម