Connect with us

ព័ត៌មានអន្ដរជាតិ

ជំនួប​​ដាច់​ដោយឡែក រវាង​ ត្រាំ និង​មេដឹកនាំ​ អ៊ុយក្រែន និងស៊ីរី ​នឹង​ជារបត់​ភូមិសាស្រ្ត​នយោបាយ​ដ៏សំខាន់​

បានផុស

នៅ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្តរៀបចំជំនួបទ្វេភាគីដាច់ដោយឡែកពីគ្នា ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និងប្រធានាធិបតីស៊ីរី លោក Ahmad al-Sharaa ក្នុងអំឡុងពេលនៃការចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការណាតូ នៅក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគី។

លោកហ្សេលេនស្គី, លោក ត្រាំ និងលោក Ahmad al-Sharaa (រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការជ្រើសរើសពេលវេលាជួបមេដឹកនាំនៃប្រទេសទាំងពីរក្នុងពេលដំណាលគ្នានៅលើ​ទឹក​ដីតួកគីនេះ គឺជាយុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយដ៏សំខាន់របស់រដ្ឋបាល ត្រាំ ក្នុងគោលបំណងដោះស្រាយវិបត្តិសង្គ្រាមធំៗទាំងពីរ និងរៀបចំសណ្តាប់ធ្នាប់ពិភពលោកឡើងវិញ ស្របតាមការចង់បានរបស់អាមេរិក។ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន AP

គោលបំណងនៃជំនួបជាមួយមេដឹកនាំអ៊ុយក្រែន គឺដើម្បីស្វែងរកផ្លូវបញ្ចប់សង្គ្រាមដែលបានអូសបន្លាយពេលជិត ៤ ឆ្នាំមកនេះ ដោយសារតែលោក ត្រាំ យល់ឃើញថា ស្ថានភាពសមរភូមិបច្ចុប្បន្នរវាងរុស្ស៊ី និងអ៊ុយក្រែនបានឈានដល់ចំណុចគាំងទ្រឹង និងគ្មានការរីកចម្រើនទៅមុខសម្រាប់ភាគីណាមួយឡើយ។

មិនតែប៉ុណ្ណោះ លោក ត្រាំ មានបំណងចង់ដាក់សម្ពាធឲ្យមានការចរចាសន្តិភាពពិតប្រាកដមួយរវាងទីក្រុងកៀវ និងទីក្រុងម៉ូស្គូ ដោយលោកទើបតែបានជជែកតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ផងដែរ មុនពេលបើកកិច្ចប្រជុំកំពូលនេះ។ ការជួបលោក ហ្សេលេនស្គី នៅពេលនេះ គឺដើម្បីពិភាក្សាអំពីជំហានចុងក្រោយនៃផែនការសន្តិភាព និងការធានាសន្តិសុខ ដែល ត្រាំ ធ្លាប់បានអះអាងថា ភាគីទាំងពីរជិតឈានដល់កិច្ចព្រមព្រៀងកម្រិតខ្ពស់ទៅហើយ។

ដោយឡែក សម្រាប់ជំនួបជាមួយមេដឹកនាំថ្មីរបស់ស៊ីរី លោក al-Sharaa, លោក ត្រាំ ចង់ទាញយកផលប្រយោជន៍ពីការផ្លាស់ប្តូរអំណាចនៅមជ្ឈិមបូព៌ា។ ត្រាំ យល់ឃើញថា មេដឹកនាំស៊ីរីរូបនេះ អាចដើរតួនាទីយ៉ាងមានប្រសិទ្ធភាពជាងមុន ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមប្រដាប់អាវុធជ្រុលនិយម និងជួយទប់ស្កាត់ឥទ្ធិពលរបស់អ៊ីរ៉ង់ នៅក្នុងតំបន់។ យុទ្ធសាស្ត្ររបស់អាមេរិក គឺចង់សាកល្បង និងវាយតម្លៃលើសកម្មភាពជាក់ស្តែងរបស់រដ្ឋាភិបាលថ្មីស៊ីរី ថា តើអាចសហការជាមួយអាមេរិក និងសម្ព័ន្ធមិត្តណាតូបានកម្រិតណា ដើម្បីបង្កើតស្ថិរភាពឡើងវិញនៅមជ្ឈិមបូព៌ា ស្របពេលដែលអាមេរិកកំពុងមានភាពតានតឹងយោធាជាមួយអ៊ីរ៉ង់។

យ៉ាងណាមិញ ការរៀបចំជំនួបទាំងពីរនេះនៅលើទឹកដីតួកគី ក៏ដោយសារតែតួកគី ជាសមាជិកណាតូដ៏សំខាន់មួយ ដែលមានព្រំដែនជាប់នឹងស៊ីរី និងមានទំនាក់ទំនងការទូតជិតស្និទ្ធទាំងជាមួយរុស្ស៊ី និងអ៊ុយក្រែន ដែលធ្វើឲ្យទីក្រុងអង់ការ៉ា ក្លាយជាទីតាំងយុទ្ធសាស្ត្រដ៏ល្អឥតខ្ចោះ សម្រាប់លោក ត្រាំ ក្នុងការដើរតួជាអ្នកសម្របសម្រួលសន្តិភាពសកល និងបង្ហាញពីឥទ្ធិពលដ៏ខ្លាំងក្លារបស់អាមេរិកទៅកាន់ពិភពលោក៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

ត្រាំ អះអាងថា ដំណោះស្រាយសង្រ្គាមអ៊ុយក្រែន «កាន់តែ​ខិតជិតមកដល់» ក្រោយកិច្ចពិភាក្សាជាមួយ ពូទីន និង ហ្សេលេនស្គី
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម