ព័ត៌មានអន្ដរជាតិ
ប៉ូឡូញ ផ្ដល់មីស៊ីល Patriotឲ្យ អ៊ុយក្រែន តាមសំណើរបស់ណាតូ និងយោធាអាមេរិក
រដ្ឋមន្ត្រីក្រសួងការពារជាតិប៉ូឡូញ លោក Wladyslaw Kosiniak-Kamysz កាលពីថ្ងៃទី៦ ខែកក្កដា បានចេញមុខបកស្រាយ ថា ការផ្តល់ជំនួយជាមីស៊ីលស្ទាក់ចាប់ Patriot របស់ប៉ូឡូញទៅឲ្យអ៊ុយក្រែននាពេលថ្មីៗនេះ គឺត្រូវបានធ្វើឡើងតាមសំណើរបស់អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte និងបញ្ជាការដ្ឋានយោធាអាមេរិកប្រចាំតំបន់អឺរ៉ុប។

លោក Kosiniak-Kamysz បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង Warsaw ថា «តាមសំណើរបស់អគ្គលេខាធិការអង្គការណាតូ និងកងកម្លាំងអាមេរិកប្រចាំតំបន់អឺរ៉ុប ព្រមទាំងមានការពិគ្រោះយោបល់ជាមួយក្រុមអ្នកប្រើប្រាស់រួចមក ការសម្រេចចិត្តផ្តល់ជំនួយជាមីស៊ីល Patriot ត្រូវបានបង្កើតឡើងជាសំណើរ មិនមែនចិត្តឯងឡើយ»។ នេះបើតាមការចេញផ្សាយ ពីទីភ្នាក់ងារសារព័ត៌មាន Anadolu ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ចំនួនមីស៊ីលដែលបានផ្ទេរទៅនោះ មានត្រឹមតែមួយផ្នែកតូចនៃសមត្ថភាពសរុបរបស់ប៉ូឡូញតែប៉ុណ្ណោះ ហើយវានឹងមិនប៉ះពាល់ដល់ការត្រៀមលក្ខណៈការពារដែនអាកាសរបស់ប្រទេសជាតិឡើយ។
លោកក៏បានគូសបញ្ជាក់បន្ថែមថា ការសម្រេចចិត្តនេះត្រូវបានពិភាក្សាជាមួយការិយាល័យប្រធានាធិបតី និងការិយាល័យសន្តិសុខជាតិរបស់ប៉ូឡូញរួចរាល់ហើយ ហើយវាក៏មិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើល សម្រាប់ស្ថាប័នទាំងពីរនោះដែរ។
យ៉ាងណាមិញ ការលាតត្រដាងព័ត៌មាននេះបានកើតឡើង បន្ទាប់ពីមានការរិះគន់ពីសំណាក់សម្ព័ន្ធមិត្តរបស់ប្រធានាធិបតី លោក Karol Nawrocki ដែលបានចោទសួរចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាល ក្នុងការផ្តល់មីស៊ីល Patriot ទៅឲ្យអ៊ុយក្រែន ស្របពេលដែលមានការវាយប្រហារដោយមីស៊ីល និងដ្រូនជាបន្តបន្ទាប់ពីសំណាក់ប្រទេសរុស្ស៊ី។
ជាមួយគ្នានេះដែរ លោក Kosiniak-Kamysz ក៏បានច្រានចោលនូវរបាយការណ៍ដែលថា ប៉ូឡូញបានបោះបង់ចោលតំណែងរបស់ខ្លួននៅក្នុងជួរមុខ សម្រាប់ការផលិតមីស៊ីល Patriot ថ្មីៗពីសហរដ្ឋអាមេរិក ទៅឲ្យអ៊ុយក្រែនផងដែរ។ លោកបានសង្កត់ធ្ងន់ថា «យើងមិនត្រូវបានស្នើសុំឲ្យធ្វើដូច្នេះទេ ហើយយើងក៏មិនបានធ្វើការសម្រេចចិត្តបែបនោះដែរ»។
សូមជម្រាបជូនថា ប៉ូឡូញមានកិច្ចសន្យាទិញប្រព័ន្ធ Patriot ថ្មីៗជាច្រើនពីរោងចក្រសហរដ្ឋអាមេរិក។ បន្ទាប់ពីមានព័ត៌មានលេចឮថា រដ្ឋាភិបាលប៉ូឡូញបានយល់ព្រមបោះបង់ចោលតំណែងរបស់ខ្លួន ដើម្បីបើកផ្លូវឲ្យរោងចក្រអាមេរិកផលិត និងបញ្ជូនអាវុធទាំងនោះទៅឲ្យប្រទេសអ៊ុយក្រែនមុន។ ចំណុចនេះហើយ ដែលធ្វើឲ្យរដ្ឋមន្ត្រីក្រសួងការពារជាតិត្រូវចេញមុខមកបដិសេធភ្លាមៗ៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


