ព័ត៌មានអន្ដរជាតិ
កងទ័ពលីបង់ បដិសេធដាច់ខាត មិនធ្វើការក្រោមការបញ្ជារបស់ អ៊ីស្រាអែល
កងទ័ពលីបង់ (LAF) បានប្រកាសបដិសេធយ៉ាងដាច់អហង្ការ ចំពោះរាល់ការសម្របសម្រួលផ្ទាល់ណាមួយជាមួយកងកម្លាំងយោធាអ៊ីស្រាអែល ជុំវិញការបង្កើតយន្តការ «តំបន់សាកល្បង» ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាល្បិចកលបិទបាំងដើម្បីពន្យារពេលការកាន់កាប់របស់អ៊ីស្រាអែលនៅភាគខាងត្បូងលីបង់។

មន្ត្រីជាន់ខ្ពស់លីបង់ម្នាក់បានប្រាប់សារព័ត៌មាន Al Mayadeen កាលពីថ្ងៃទី១២ ខែកក្កដា ថា កងទ័ពលីបង់នឹងមិនឈានជើងចូលទៅក្នុង «តំបន់សាកល្បង» ណាមួយឡើយ លុះត្រាតែកងទ័ពអ៊ីស្រាអែលបានដកថយទាំងស្រុងចេញពីតំបន់នោះ។ មន្ត្រីរូបនេះបានសង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំយោធាលីបង់ប្រឆាំងដាច់ខាតចំពោះទម្រង់នៃការទំនាក់ទំនងផ្ទាល់ណាមួយ នៅលើសមរភូមិជាមួយកងទ័ពអ៊ីស្រាអែល។
ប្រភពដដែលបានបញ្ជាក់ថា កងទ័ពលីបង់នៅតែបន្តប្រកាន់ជំហរបដិសេធការសម្របសម្រួលផ្ទាល់ជាមួយការកាន់កាប់របស់អ៊ីស្រាអែល។ បច្ចុប្បន្ន មិនទាន់មានការកំណត់កាលបរិច្ឆេទសម្រាប់ការចាប់ផ្តើមយន្តការតំបន់សាកល្បងនេះទេ ហើយកងទ័ពលីបង់នឹងមិនចូលទៅឡើយ ដរាបណាកងទ័ពអ៊ីស្រាអែលមិនទាន់ដកចេញអស់។
ដោយឡែក កាលពីថ្ងៃសៅរ៍ ក្រុមមន្ត្រីយោធាលីបង់ក៏បានថ្លែងប្រាប់កាសែត Al-Akhbar ក្នុងន័យស្រដៀងគ្នានេះដែរ ដោយទាត់ចោលរាល់កិច្ចសហការជាមួយអ៊ីស្រាអែល និងបានបញ្ជាក់ថា មិនមានកិច្ចព្រមព្រៀងលើតំបន់សាកល្បង ឬតំបន់គំរូណាមួយឡើយ។ កងទ័ពលីបង់នឹងមិនបំពេញការងារក្រោមការបញ្ជារបស់នរណាម្នាក់ឡើយ រួមទាំងអ៊ីស្រាអែលផងដែរ។ បេសកកម្មរបស់កងទ័ពមិនមែនទៅបើកផ្លូវសម្រួលដល់ការចូលលុកលុយរបស់សត្រូវនោះទេ។
គួរបញ្ចាក់ថា បច្ចុប្បន្ន យោធាអ៊ីស្រាអែលនៅតែបន្តកាន់កាប់តំបន់ដែលខ្លួនប្រកាសថាជា «តំបន់សន្តិសុខ» ដែលលាតសន្ធឹងប្រហែល ១០ គីឡូម៉ែត្រចូលក្នុងទឹកដីលីបង់។ ទោះបីជាមានកិច្ចព្រមព្រៀងឈប់បាញ់ក៏ដោយ ក៏អ៊ីស្រាអែលនៅតែបន្តទម្លាក់គ្រាប់បែកលើតំបន់លំនៅឋានរបស់ប្រជាពលរដ្ឋ។ ចាប់តាំងពីថ្ងៃទី២ ខែមីនា មក ការវាយលុកទ្រង់ទ្រាយធំរបស់អ៊ីស្រាអែលនៅលើទឹកដីលីបង់ បានសម្លាប់មនុស្សជាង ៤,២៤៧ នាក់ របួសជាង ១២,១៩០ នាក់ និងធ្វើឲ្យប្រជាពលរដ្ឋជាង ១.៦ លាននាក់ត្រូវជម្លៀសខ្លួន៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


