Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុម​សិទ្ធិ​មនុស្ស​អាមេរិក ប្តឹង​រដ្ឋបាល​ លោក ត្រាំ ដែលធ្វើយុទ្ធនាការ​ធ្វើឲ្យចុះខ្សោយ តុលាការ ICC

បានផុស

នៅ

ក្រុម​អ្នក​តស៊ូមតិចំនួន​ពីរ​មានមូលដ្ឋាន​ នៅសហរដ្ឋអាមេរិក ​នៅថ្ងៃពុធ​​ បាន​ប្តឹង​រដ្ឋ​​បាល លោក ដូណាល់​ ត្រាំ​ ដោយ​អះអាងថា​ ទណ្ឌកម្ម​ដែល​រដ្ឋ​បាល​​នេះ​ដាក់​លើតុលាការឧក្រិដ្ឋកម្មអន្តរជាតិ​(ICC) កំពុង​រំលោភលើ​ការ​​ការពារសេរីភាព​​របស់​​រដ្ឋធម្មនុញ្ញ បន្ទាប់ពីមន្ត្រី​អាមេរិកបាន​ចាប់ផ្តើម​យុទ្ធនាការការទូត​មួយ​នៅសប្តាហ៍នេះ ក្នុង​គោលបំណងរុះរើ​តុលា​ការ​នេះ​។​ នេះ​បើយោងតាម​ការ​ចុះ​ផ្សាយ​របស់​ទី​ភ្នាក់​ងារ​សារព័ត៌មានរ៉យ​ទ័រ នៅ​ថ្ងៃ​ទី​១៥ ខែ​កក្ក​ដា ឆ្នាំ​២០២៦ ។

តុលាការឧក្រិដ្ឋកម្មអន្តរជាតិ​(ICC) ។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានា​ធិបតីសហរដ្ឋ​អាមេរិក​ លោក ដូណាល់​ ត្រាំ​ និងអ្នក​នយោបាយអាមេរិក​ផ្សេងទៀត​និយាយ​មក​ជា​យូរ​ហើយថា ICC មិនគួរ​មានសិទ្ធិ​អំណាចក្នុងការស៊ើប​អង្កេត ឬចោទប្រកាន់ជនជាតិអាមេរិក​ទេ ជាពិសេសសមាជិកយោធា​។

ដោយ​ឡែក កាលពីថ្ងៃចន្ទ រដ្ឋបាលនិយាយថា តុលាការនេះ​បានបង្ក​ការគំរាមកំហែង​ដល់អធិបតេយ្យភាពរបស់សហរដ្ឋអាមេរិក ថែម​ទាំង​សន្យាថានឹងពង្រីកទណ្ឌកម្ម រួមទាំង​ការហាមឃាត់ការធ្វើដំណើរ​សម្រាប់​បុគ្គលិក ICC ខណៈក៏បង្កើនសម្ពាធការទូត​លើតុលាការដែល​មានមូលដ្ឋាននៅទីក្រុងឡាអេ​ទៀត​ផង​។ ការ​ណ៍​នេះ​ បាន​ទាញការរិះគន់​ពីសម្ព័ន្ធមិត្តអឺរ៉ុប។

ក្នុងបណ្តឹង​ដាក់នៅតុលាការសហព័ន្ធមួយក្នុង​ទីក្រុងញូវយ៉ក អង្គការ​ប្រជាធិបតេយ្យ​សម្រាប់ពិភពលោក​អារ៉ាប់និងសម្ព័ន្ធអ្នកជាប់ពន្ធ​ប្រឆាំងនឹងការប្រល័យ​ពូជសាសន៍ បាន​ព្យាយាមរារាំងបទបញ្ជា​ប្រតិបត្តិ​របស់​ លោក ត្រាំ​ ក្នុងខែកុម្ភៈ ឆ្នាំ២០២៥ ដែល​ក្រោមច្បាប់​នេះ ទណ្ឌកម្មត្រូវបាន​ដាក់លើចៅក្រម ព្រះរាជអាជ្ញា ICC និងក្រុមសិទ្ធិមនុស្ស​ប៉ាឡេស្ទីន ព្រម​ទាំង​អំពាវនាវឱ្យតុលាការស៊ើបអង្កេតលើ​ការ​ចោទប្រកាន់​ថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែលអាច​បានប្រព្រឹត្ត​បទ​ឧក្រិដ្ឋសង្គ្រាម​នៅ​ហ្គាហ្សា។

លោក Omar Shakir នាយកប្រតិបត្តិ​នៃ​លទ្ធិប្រជាធិបតេយ្យ​សម្រាប់ពិភពលោកអារ៉ាប់ និយាយក្នុងសេចក្តីថ្លែងការណ៍​​មួយថា រដ្ឋបាល លោក ត្រាំ​ មិនត្រឹមតែកំពុងប្រើប្រាស់ឧបករណ៍​ទណ្ឌកម្មសេដ្ឋកិច្ចដ៏ច្បាស់លាស់ ដើម្បីដាក់ទណ្ឌកម្មអ្នកការពារសិទ្ធិមនុស្ស​ប៉ុណ្ណោះទេ​ ប៉ុន្តែថែមទាំង​គ្រប់គ្រងការបញ្ចេញមតិ​នយោបាយរបស់ជនជាតិអាមេរិក​រាប់លាននាក់ទៀតផង៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម