Connect with us

ព័ត៌មានអន្ដរជាតិ

ការស្ទង់មតិរបស់ Pew៖ ឥឡូវ មនុស្សភាគច្រើនលើលោក យល់ឃើញថា ចិន ល្អជាង អាមេរិក វិញហើយ

បានផុស

នៅ

ព្រោះតែគោលនយោបាយការបរទេស គ្មានភាពច្បាស់លាស់ និងច្របូកច្របល់ ជាពិសេសការដាក់ពន្ធស្រេចចិត្តរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ធ្វើឲ្យពិភពលោកខកចិត្តខ្លាំងចំពោះសហរដ្ឋអាមេរិក ​ខណៈការស្ទង់មតិថ្មីមួយ ដោយមជ្ឈមណ្ឌលស្រាវជ្រាវ Pew (Pew Research Center) បានបង្ហា​ញ​ថា ឥឡូវ ចិនបានក្លាយប្រទេសមានមានប្រជាប្រិយភាព និងល្អជាងសហរដ្ឋអាមេរិក បាត់ទៅហើយ។

លោក ដូណាល់ ត្រាំ ជាមួយលោក ស៊ី ជីនពីង (រូប៖ Reuters)

ការស្ទង់មតិ លើមនុស្សជាង ៤២ ០០០ នាក់ នៅទូទាំង ៣៦ ប្រទេសផ្សាយថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២៦ បានបង្ហាញថា មនុស្សភាគច្រើន យល់ឃើញថា ចិន ល្អជាងសហរដ្ឋអាមេរិក ពោលគឺក្នុងចំណោមនោះ មានរហូតដល់ទៅ ២៥ប្រទេសទៅហើយ ដែលពេញចិត្តចិន។

យោងតាម Pew, ប្រទេសជិតដិត និងជាសម្ព័ន្ធមិត្តប្រពៃណីរបស់សហរដ្ឋអាមេរិក ដូចជា កាណាដា ម៉ិកស៊ិក អូស្ត្រាលី បារាំង និងអាល្លឺម៉ង់ សុទ្ធតែងាកមកមើលចិនក្នុងផ្លូវវិជ្ជមាន ជាងសហរដ្ឋអាមេរិកវិញ។

ឧទាហរណ៍ ទស្សនៈវិជ្ជមានរបស់ប្រជាជនកាណាដា ចំពោះសហរដ្ឋអាមេរិក បានធ្លាក់ចុះយ៉ាងគំហុកមកត្រឹម ៣៣% ពោលគឺធ្លាក់ចុះពី ៥៧% កាលពីឆ្នាំ ២០២៣ ខណៈទស្សនៈវិជ្ជមាន ចំពោះប្រទេសចិន បានកើនឡើងដល់ ៤៤%។

លោក ដូណាល់ ត្រាំ (រូប៖ Reuters)

យ៉ាងណា មានប្រទេសត្រឹមតែ ៦ប៉ុណ្ណោះ ក្នុងការស្ទង់មតិនេះ ដែលនៅតែរក្សាទស្សនៈវិជ្ជមាន ចំពោះសហរដ្ឋអាមេរិកខ្លាំងជាងចិន ដែលក្នុងនោះមានដូចជា៖ អ៊ីស្រាអែល ប៉ូឡូញ ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា និងហ្វីលីពីន។

ទន្ទឹមនោះ អ្នកឆ្លើយសំណួរនៅប្រទេសចំនួន២២ ក្នុងចំណោម ៣៦ប្រទេស ក៏បង្ហាញការពេញចិត្ត ចំពោះមេដឹកនាំចិន លោក ស៊ី ជីនពីង ខ្លាំងជាងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ផងដែរ។

លោក ដូណាល់ ត្រាំ ជាមួយលោក ស៊ី ជីនពីង (រូប៖ Reuters)

មជ្ឈមណ្ឌល Pew ក៏ទម្លាយនូវហេតុផល ៣យ៉ាងផងដែរ ក្នុងចំណោមហេតុផលធំៗជាច្រើន ដែលធ្វើឲ្យមនុស្សភាគច្រើន បែរជាយល់ឃើញថា ឥឡូវ ចិន ទៅជាល្អជាង អាមេរិក វិញ។ 

ទី១គឺ បញ្ហាសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ដែលធ្វើឲ្យមនុស្សសឹងពេញពិភពលោក ត្រូវរងទុក្ខព្រោះវិបត្តិសេដ្ឋកិច្ច បង្កឡើងដោយតម្លៃប្រេង និងឧស្ម័នឡើងថ្លៃ។

ចំណែកទី២ គឺភាពរកាំរកូសរវាងអាមេរិក ជាមួយសម្ព័ន្ធមិត្ត និងទី៣ គឺការយកពន្ធស្រេចចិត្ត របស់លោកត្រាំ លើប្រទេសដទៃ៕ 

អត្ថបទ៖ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម