Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក​កំពុង​​ពិនិត្យ​នូវ​​ជម្រើស​​ប្រើប្រាស់​យោធា ដើម្បី​​វាយប្រហារ​​កាន់​កាប់​គុយបា

បានផុស

នៅ

ថ្វី​ដ្បិត​​សហរដ្ឋ​អាមេរិក​ កំពុង​ជាប់​ដៃ​លើ​សង្រ្គាម​នៅ​អ៊ីរ៉ង់​ តែ​ទី​ក្រុង​វ៉ាស៊ីន​តោន ​មិន​បាន​បោះ​បង់​ចោល​​ជម្រើស​ប្រើ​​ប្រាស់​យោធា​​ប្រកប​ដោយ​មហិច្ឆតា​ក្នុង​ការ​​វាយ​ប្រហា​គុយ​បា​ដែល​នៅក្បែរខាងខ្លួន​​នោះ​ទេ។

កាល​ពី​ម្សិលមិញ​ អ្នក​រៀបចំផែន​ការយោធាអាមេរិក​កំពុង​ពិនិត្យមើល​ជម្រើស​ជាច្រើន​សម្រាប់ប្រើប្រាស់​សកម្មភាពយោធា​​ដែលអាច​ទៅ​រួច​​ប្រឆាំង​នឹងប្រទេសគុយបា រួម​ទាំងការវាយប្រហារតាម​ផ្លូវអាកាស ​ដឹកនាំ​ដោយកងទ័ពអាមេរិក​រាប់​ពាន់​នាក់។ នេះបើយោង​តាម​ការរាយ​ការណ៍​របស់ CBS News កាល​ពីថ្ងៃពុធ​ ទី​១៥ ខែ​កក្កដា ឆ្នាំ​២០២៦ ។

យន្តហោះ​ចម្បាំង​អាមេរិក​។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីរាយការណ៍​នោះ ​បាន​លើកឡើង​​ដោយ​ដក​ស្រង់​សម្តី​មន្ត្រី​អាមេរិក​ថា ​ការ​វាយ​ប្រហារ​តាម​អាកាសនឹង​ត្រូវ​បានអនុវត្ត​ដោយកងពលទ័ពអាកាស​ទី១០១ ដែល​ជាអង្គភាព​តែមួយគត់​ត្រូវបានបណ្តុះបណ្តាល​សម្រាប់​​បេសកកម្ម​ពិសេស​បែប​នេះ​។

មន្ត្រីទាំងនោះ​បានសង្កត់ធ្ងន់ថា៖ « ផែនការនេះ​មិនមានន័យថា​ប្រធានាធិបតី ដូណាល់ ត្រាំ ឬមន្ទីរបញ្ចកោណសម្រេចចិត្ត​ ចាប់ផ្តើម​ប្រតិបត្តិការនោះ​ទេ»។​

របាយការណ៍​ដដែល​​រៀប​រាប់​ថា សកម្មភាពយោ​ធាណា​មួយប្រឆាំង​នឹង​ប្រទេសគុយបាប្រឈមនឹងបញ្ហាធំៗ ពីព្រោះធនធាន​យោធា​សំខាន់ៗ​របស់អាមេរិក​ នៅ​តែទាក់ទងនឹង​ប្រតិបត្តិការប្រឆាំង​នឹងអ៊ីរ៉ង់។

ក្នុងសេចក្តីថ្លែងការណ៍​មួយនៅថ្ងៃទី១១ ខែកក្កដា រដ្ឋ​មន្រ្តី​ការបរទេសអាមេរិក ​លោក Marco Rubio និយាយថា៖ « របប​គុយ​បា​និងឥស្សរជនពុករលួយ នៅ​តែបន្តបដិសេធ​កំណែទម្រង់ ដោយជំនួស​មកវិញ​ដោយ​បន្តការ​គ្រប់គ្រងទាំងស្រុង​​និងការប្រកាន់​ខ្ជាប់នូវមនោគម​វិជ្ជា Marxist និយមដែលក្ស័យ​ធន​ខាងសីលធម៌»។

ក្រសួងការបរទេស​ក៏បាន​ពង្រីកទណ្ឌកម្ម​ ផ្តោតលើអង្គភាព​រដ្ឋគុយបា​ដែលបញ្ជូនប្រាក់ចំណូល​ទៅឱ្យរបបនេះ និង​កងកម្លាំងប៉ារ៉ាយោធាបង្ក្រាប​ប្រជាជនគុយបា រួមទាំង​កងពលតូចឆ្លើយតបរហ័ស​ផងដែរ។

មិន​តែ​ប៉ុណ្ណោះ មន្ទីរបញ្ចកោណបាន​ធ្វើសន្និសីទគំនិត​នៃប្រតិបត្តិការ​ កាលពីខែមុន ​ដើម្បីពិនិត្យមើលជម្រើសយោធា​ដំណាក់កាលដំបូង។ ការធ្វើផែនការ​បន្ទាន់​បែបនេះតែងតែវាយតម្លៃគោលបំណង​បេសកកម្ម តម្រូវការកង​ទ័ព ភស្តុភារ ពេលវេលា និងហានិភ័យ។

យ៉ាង​ណា ដោយ​សារយន្តហោះ ទ្រព្យសម្បត្តិចារកម្ម និងសមត្ថភាពផ្សេងទៀត​បានផ្លាស់ប្តូរទៅមជ្ឈិមបូព៌ារួច​ហើយ មន្ត្រី​អាមេរិក​ថា ចលនា​ប្រឆាំង​នឹង​គុយបាទំនង​ជាមិនកើតឡើង​ក្នុងពេលដ៏ខ្លីខាងមុខនេះទេ ​ដោយសារតែប្រតិបត្តិការប្រឆាំង​នឹងអ៊ីរ៉ង់​ត្រូវ​ធ្វើឡើង​វិញ​៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម