ព័ត៌មានអន្ដរជាតិ
មិនធ្លាប់មាន! សមាជិកសភាអាមេរិកជាង ១០០នាក់បោះឆ្នោត គាំទ្រការផ្ដាច់ជំនួយយោធាឱ្យអ៊ីស្រាអែល
ការបោះឆ្នោតនៅក្នុងសភាតំណាងរាស្ត្រសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ បានបង្ហាញពីការបែកបាក់នយោបាយដ៏ធ្ងន់ធ្ងរមួយ នៅក្នុងបក្សប្រជាធិបតេយ្យ ជុំវិញគោលនយោបាយការបរទេស ចំពោះប្រទេសអ៊ីស្រាអែល។

យោងតាម CNN ចុះផ្សាយថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២៦ សមាជិកសភាចំនួន ១០៣រូបមកពីបក្សប្រជាធិបតេយ្យ បានសម្រេចចិត្តបោះឆ្នោតគាំទ្រសេចក្តីស្នើកាត់ផ្តាច់ជំនួយយោធារាប់ពាន់លានដុល្លារ ដែលអាមេរិកធ្លាប់ផ្តល់ឱ្យអ៊ីស្រាអែល។ ថ្វីដ្បិតសេចក្តីស្នើនេះ ត្រូវបានបរាជ័យដោយសំឡេងភាគច្រើនក៏ដោយ ក៏វាជាលើកដំបូងដែលសមាជិកបក្សប្រជាធិបតេយ្យភាគច្រើន បង្ហាញជំហរប្រឆាំងនឹងជំនួយយោធាដ៏ធំសម្បើមមួយនេះ។
សេចក្តីស្នើដែលដាក់ដោយសមាជិកសភាបក្សសាធារណរដ្ឋ លោក Thomas Massie នេះ បានធ្វើឱ្យមានការជជែកដេញដោលយ៉ាងខ្លាំងក្លានៅក្នុងសភា។ ថ្នាក់ដឹកនាំកំពូលៗរបស់បក្សប្រជាធិបតេយ្យ មិនមានជំហរតែមួយទេ ដោយមេដឹកនាំមួយចំនួន បានបោះឆ្នោតជំទាស់នឹងសំណើនេះ ដោយសារពួកគេយល់ថា វាមិនត្រឹមតែប៉ះពាល់ដល់យោធាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់ជំនួយមនុស្សធម៌ សម្រាប់ជនស៊ីវិលដែលកំពុងរងគ្រោះផងដែរ។ ចំណែកឯសមាជិកបក្សប្រជាធិបតេយ្យដែលគាំទ្រការកាត់ជំនួយវិញ បានចាត់ទុកនេះថា ជាការបញ្ចប់នៃសម័យកាលដែលអ៊ីស្រាអែលទទួលបានជំនួយដោយគ្មានការត្រួតពិនិត្យពីអាមេរិក។
មេដឹកនាំបក្សប្រជាធិបតេយ្យក្នុងសភា លោក Hakeem Jeffries បានអនុញ្ញាតឱ្យសមាជិកបក្សរបស់លោកបោះឆ្នោតតាមឆន្ទៈផ្ទាល់ខ្លួន ដើម្បីចៀសវាងការបង្ខិតបង្ខំលើបញ្ហាមនសិការនេះ។ ក្រុមសមាជិកសភាវ័យក្មេង និងក្រុមអ្នកនយោបាយនិយមរីកចម្រើន បានអបអរសាទរចំពោះលទ្ធផលនេះ ដោយពួកគេចាត់ទុកថា វាជាសារព្រមានដ៏ខ្លាំងក្លាមួយផ្ញើទៅកាន់រដ្ឋាភិបាលអ៊ីស្រាអែល។ ព្រឹត្តិការណ៍នេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា សម្ព័ន្ធភាពរវាងបក្សប្រជាធិបតេយ្យ និងអ៊ីស្រាអែលដែលធ្លាប់តែមានភាពរឹងមាំនោះ កំពុងស្ថិតក្នុងដំណាក់កាលផ្លាស់ប្តូរ និងប្រឈមនឹងការសាកល្បងយ៉ាងធ្ងន់ធ្ងរ៕
ប្រែសម្រួល៖ ឈាង
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


