Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុន ចេញ “លិខិតឆ្លងដែនវ៉ាក់សាំង” ដល់អ្នកដំណើរទៅប្រទេសផ្សេង ចាប់ពីខែក្រោយទៅ

បានផុស

នៅ

រដ្ឋាភិបាលជប៉ុន គ្រោងនឹងអនុញ្ញាតឲ្យទីក្រុងនានាចេញ “លិខិតឆ្លងដែនវ៉ាក់សាំង” ជាឯកសារបញ្ជាក់ពីការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ ១៩ ចាប់ផ្តើមនៅខែក្រោយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះមេដឹកនាំធុរកិច្ច និងអ្នកផ្សេងទៀតនៅក្នុងប្រទេសជប៉ុន ចង់ឲ្យវិញ្ញាបនប័ត្របែបនេះចេញឲ្យអ្នកដែលធ្វើដំណើរទៅបរទេស ឲ្យបានឆាប់បំផុត ។

រដ្ឋាភិបាលនិយាយថា នៅចុងខែកក្កដានេះ ការិយាល័យរដ្ឋាភិបាលក្នុងតំបន់ នឹងចាប់ផ្តើមចេញវិញ្ញាបនបត្រ ដោយផ្អែកលើកំណត់ត្រាចាក់វ៉ាក់សាំង ដល់ប្រជាជនដែលមានលិខិតឆ្លងដែនត្រឹមត្រូវ ។

ក្នុងនោះ ឯកសារនេះ នឹងបង្ហាញឈ្មោះអ្នកដំណើរ សញ្ជាតិ លេខលិខិតឆ្លងដែន និងកាលបរិច្ឆេទចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជាដើម ។

ជាចុងក្រោយរដ្ឋាភិបាលនិយាយថា ខ្លួនក៏អាចចេញវិញ្ញាបនប័ត្រឌីជីថល ដែលអាចដាក់ពាក្យសុំតាមអ៊ីនធឺណិតបានផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ជប៉ុន ​អាច​នឹង​អនុញ្ញាត​ឲ្យ​អ្នក​ទស្សនា​ផ្ទាល់​​ដល់​ ១ ម៉ឺន​នាក់កីឡាអូឡាំពិក

ចុចអាន ៖ ទីបំផុត វៀតណាម ទទួលបានវ៉ាក់សាំងការពារកូវីដ ដែលផ្ដល់ដោយ ជប៉ុន ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម