Connect with us

ព័ត៌មានអន្ដរជាតិ

ទីបំផុត វៀតណាម ទទួលបានវ៉ាក់សាំងការពារកូវីដ ដែលផ្ដល់ដោយ ជប៉ុន ហើយ

បានផុស

នៅ

ការដឹកជញ្ជូនវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ប្រមាណ ១ លានដូស ដែលប្រទេសជប៉ុនបានផ្ដល់ទៅប្រទេសវៀតណាម បានទៅដល់ទីក្រុងហាណូយ ហើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វ៉ាក់សាំង AstraZeneca ផលិតនៅប្រទេសជប៉ុន បានមកដល់អាកាសយានដ្ឋានមួយនៅទីក្រុងហាណូយ មុនម៉ោង ១០ យប់កាលពីថ្ងៃពុធ ។

ទន្ទឹមនោះ រដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម លោក Nguyen Thanh Long ក៏ស្ថិតក្នុងចំណោមអ្នកដែលស្វាគមន៍ ការមកដល់នៃវ៉ាក់សាំងនៅអាកាសយានដ្ឋាននោះផងដែរ ។

ប្រទេសវៀតណាមដែលទទួលបានជោគជ័យ ក្នុងការទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ តាមរយៈវិធានការណ៍តឹងរ៉ឹងនោះ គេសង្កេតឃើញថាមានករណីឆ្លងថ្មីកើនឡើង ចាប់តាំងពីចុងខែមេសាមក ខណៈវីរុសបំប្លែងខ្លួនក៏កំពុងវាយលុកប្រទេសនេះផងដែរ ។

រហូតមកដល់ពេលនេះ វ៉ាក់សាំងប្រហែល ៤ លានដូសត្រូវបានបញ្ជូនទៅប្រទេសវៀតណាម រាប់បញ្ចូលទាំងវ៉ាក់សាំងដែលផ្តល់ដោយប្រទេសជប៉ុននេះផងដែរ ។

ប៉ុន្តែគិតត្រឹមថ្ងៃចន្ទ មានតែប្រជាជនជាង ១.៦ ភាគរយប៉ុណ្ណោះ ដែលបានទទួលការចាក់វ៉ាក់សាំងយ៉ាងហោចណាស់មួយដូស ខណៈតួលេខនេះ គឺទាបបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ។

គួរបញ្ជាក់ថា ប្រទេសវៀតណាមមានប្រជាជន ៩៧ លាននាក់ ហើយរដ្ឋាភិបាលកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីអំពាវនាវដល់រដ្ឋាភិបាល និងក្រុមហ៊ុនឱសថឲ្យទទួលបានវ៉ាក់សាំងគ្រប់គ្រាន់ សម្រាប់ចាក់ដល់ប្រជាជន ៧០ ភាគរយនៅចុងឆ្នាំនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ជប៉ុន ត្រៀមបញ្ជូនវ៉ាក់សាំងកូវីដ ១ លានដូសទៅប្រទេសទី ២ វៀតណាម ស្អែកនេះ

ចុចអាន ៖ មិនទុកយូរឡើយ! តៃវ៉ាន់ ចាប់ផ្ដើមចាក់វ៉ាក់សាំងទទួលបានពី ជប៉ុន ជាមួយវិធីសាស្ត្រមិនឲ្យលំបាកដល់មនុស្សចាស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម