ព័ត៌មានអន្ដរជាតិ
ឥណ្ឌា ថា លំហាត់ប្រាណ យោគៈ ជាខែលការពារជំងឺកូវីដ-១៩
នៅទិវាយោគៈអន្តរជាតិលើកទី៧ នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi បាននិយាយនៅថ្ងៃចន្ទនេះថា លំដាប់ប្រាណបែបបុរាណរបស់ឥណ្ឌាមួយនេះ នៅតែជា “កាំរស្មីនៃក្តីសង្ឃឹម” និងជាប្រភពកម្លាំងសម្រាប់ប្រជាជនក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។

លោកនាយករដ្ឋមន្រ្តីនិយាយថា អ្នកប្រយុទ្ធជួរមុខនិងក្រុមគ្រូពេទ្យ បានប្រាប់លោកថា ពួកគេបានយកលំហាត់ប្រាណយោគៈ ធ្វើជា “ខែលការពារ” ខណៈពេលប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។
ស្របពេលជាមួយគ្នានោះ លោក Modi ក៏បានប្រកាសផងដែរថា ដោយមានការសហការជាមួយអង្គការសុខភាពពិភពលោក (WHO), ប្រទេសឥណ្ឌា បានបោះជំហានដ៏សំខាន់មួយទៀត ខណៈពិភពលោកនឹងទទួលបានកម្មវិធីទូរស័ព្ទដៃឈ្មោះថា M-Yoga ដែលនឹងមានវីដេអូជាច្រើនបង្ហាញពីការហាត់យោគៈ មានប្រែសម្រួលជាភាសាផ្សេងៗគ្នា។

ដោយចាត់ទុកនេះថាជាឧទាហរណ៍ដ៏ល្អមួយ នៃការលាយបញ្ចូលគ្នារវាងបច្ចេកវិទ្យាទំនើបនិងវិទ្យាសាស្ត្របុរាណ, លោកនាយករដ្ឋមន្រ្តីបានសម្តែងក្តីសង្ឃឹមថា កម្មវិធី M-yoga នឹងជួយ ផ្សព្វផ្សាយលំហាត់ប្រាណយោគៈដល់ពិភពលោក និងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែង “ពិភពលោកមួយ សុខភាពមួយ”។
និយាយអំពីតួនាទីរបស់យោគៈ ក្នុងអំឡុងពេលមានជំងឺរាតត្បាត, លោក Modi បាននិយាយថា មានករណីជាច្រើនថា លំហាត់ប្រាណយោគៈដែលធ្វើឡើងដោយវេជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិកានៅតាមមន្ទីរពេទ្យនិងអ្នកជំនាញ កំពុងសង្កត់ធ្ងន់លើសារៈសំខាន់នៃលំហាត់ដកដង្ហើម ក្នុងការពង្រឹងប្រព័ន្ធដង្ហើម។
លោក Modi បន្តថា “នៅពេលមួយដែលពិភពលោកទាំងមូលកំពុងប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតកូវីដ-១៩ យោគៈនៅតែជាក្តីសង្ឃឹមមួយ។ យោគៈ ជួយប្រជាជនឲ្យមានទំនុកចិត្តនិងកម្លាំង ដើម្បីប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតទូទាំងពិភពលោក”៕
ប្រែសម្រួលៈ Vann Vann
ប្រភព៖ Economic Times
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


