ព័ត៌មានអន្ដរជាតិ
ពលរដ្ឋ ឥណ្ឌា នៅតែជួបជុំងូតទឹកទន្លេគង្គា ក្នុងពិធីបុណ្យសាសនាមួយទៀត ដោយជឿថា ព្រះចុះពីលើមេឃមកផែនដីជួយការពារកូវីដ
ប្រជាជនឥណ្ឌារាប់លាននាក់នៅតែបន្តទៅងូតទឹកនៅទន្លេគង្គា ក្នុងស្រុក Hapur នៃរដ្ឋ Uttar Pradesh ក្នុងឱកាសនៃពិធីបុណ្យហិណ្ឌូ Ganga Dussehra កាលពីថ្ងៃអាទិត្យ ទោះបីជាមានការហាមឃាត់មិនឲ្យមានការជួបជុំជាសាធារណៈ ដែលប្រកាសដោយរដ្ឋាភិបាលរដ្ឋក៏ដោយ ។

រឿងនេះកើតឡើង បន្ទាប់ពីពិធីបុណ្យហិណ្ឌូមួយទៀត Kumbh Mela ដែលជាការធ្វើធម្មយាត្រា និងពិធីបុណ្យដ៏ធំមួយ ដែលបានប្រារព្ធធ្វើឡើងនៅស្រុក Haridwar ក្នុងរដ្ឋ Uttarakhand ក្នុងខែមេសាឆ្នាំនេះត្រូវបានគេនិយាយថា ជាហេតុផលសំខាន់មួយសម្រាប់ការរីករាលដាលយ៉ាងឆាប់រហ័ស រលកទីពីរនៃជំងឺកូវីដ ១៩ ។

ទោះបីជារដ្ឋាភិបាលរដ្ឋ Uttar Pradesh បានអនុញ្ញាតឲ្យបើកផ្សារទំនើប និងភោជនីយដ្ឋាននៅក្នុងរដ្ឋនេះ បន្ទាប់ពីបិទរយៈពេល ២ ខែក៏ដោយ ក៏រដ្ឋបាលស្រុកបានហាមឃាត់ការងូតទឹកនៅទន្លេគង្គា ក្នុងពិធីបុណ្យ Ganga Dussehra នេះ ។

រដ្ឋាភិបាលរដ្ឋបានប្រាប់ថា “តាមគោលការណ៍ណែនាំរបស់រដ្ឋាភិបាល មានតែមនុស្ស ៥ នាក់ប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតក្នុងពេលតែមួយ នៅកន្លែងពិធីសាសនា ។ ដោយចងចាំពីរឿងនេះ ការងូតទឹកក្នុងអំឡុងពេលបុណ្យ Ganga Dussehra ត្រូវបានហាមឃាត់ ដោយសារតែជំងឺរាតត្បាតកូវីដ ១៩” ។

ក្រៅពីនេះរដ្ឋាភិបាលរដ្ឋ Uttarakhand ក៏បានសម្រេចចិត្តប្រារព្ធពិធីនេះ តាមរបៀបនិមិត្តរូប ហើយព្រំប្រទល់ស្រុក Haridwar ត្រូវបានបិទនៅថ្ងៃបុណ្យនេះផងដែរ ។

គួរបញ្ជាក់ថា ពិធីបុណ្យ Ganga Dussehra គឺជាថ្ងៃដែលព្រះអាទិទេពនៃទន្លេគង្គា បានចុះពីលើមេឃមកផែនដី ។ អ្នកកាន់សាសនាជឿថា ការងូតទឹកទន្លេនៅថ្ងៃបុណ្យនោះ នឹងបំបាត់ចោលនូវអំពើបាបរបស់ពួកគេ ហើយក៏អាចជាសះស្បើយនូវជំងឺខាងរាងកាយផងដែរ ជាពិសេសជំងឺកូវីដ ១៩ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


