ថៃ​កំពុង​សិក្សា​ចាក់វ៉ាក់សាំង​បន្ថែម​ដូស​ទី​៣​ដើម្បី​បង្កើនគុណភាព
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ថៃ​កំពុង​សិក្សា​ចាក់វ៉ាក់សាំង​បន្ថែម​ដូស​ទី​៣​ដើម្បី​បង្កើនគុណភាព

បានផុស

នៅ

ក្រសួង​សុខាភិបាល​ថៃ​​​កំពុង​ធ្វើ​ការ​​សិក្សា​​ថ្មី​មួយ​​ជុំ​វិញ​គុណភាព​វ៉ាក់សាំង​ការពារ​កូវីដ-១៩ ហើយ​អាច​នឹង​ចាក់បន្ថែម​​ដូស​ទី​៣​សម្រាប់​អ្នក​​បាន​ចាក់​វ៉ាក់សាំង​ទាំង​ពីរ​ដូស​រួច​រាល់​ដើម្បី​​បង្កើន​ប្រសិទ្ធភាព​​ក្នុង​ការការពារ​វីរុស​បំប្លែង​ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គនាយក​នៃ​នាយកដ្ឋាន​គ្រប់​គ្រង​ជំងឺ​ឆ្លង (DDC)​ លោកវេជ្ជបណ្ឌិត Opas Karnkawinpong កាល​ពី​ថ្ងៃ​ចន្ទ​និយាយ​ថា ទន្ទឹម​ជា​មួយ​នឹង​ការ​សិក្សា​នេះ គណៈកម្មាធិការមួយ​របស់​ក្រសួង​​​ក៏​ទទួល​បន្ទុក​វាយ​តម្លៃ​​ពី​​សុវត្ថិភាព​​ នៅ​ពេល​ចាក់​វ៉ាក់​សាំង​លាយ​ចម្រុះ​​គឺ​ដូសទី​១​វ៉ាក់សាំងមួយ​ប្រភេទ ហើយ​ដូស​ទី​២​ប្រភេទ​ផ្សេង។

ទោះ​បី​ជា​យ៉ាង​ណា លោក Opas បាន​ទទួច​ថា វា​ដូច​ជា​លឿន​ពេក​ដែល​និយាយ​​​ពី​ការ​​ការ​ចាក់​​វ៉ាក់សាំង​​ប្រភេទ​ផ្សេងបន្ថែម​។

លោក​មាន​ប្រសាសន៍​ថា ៖«ទទួល​ស្គាល់​អំពី​វីរុស និង​វ៉ាក់សាំង​ត្រូវ​បាន​កែ​លំអ​ថ្មី​ជា​ប្រចាំ ដូច្នេះ​យើងត្រូវ​រង់​ចាំ​រហូត​ដល់​មាន​ព័ត៌មានគ្រប់​គ្រាន់​ដើម្បី​គាំទ្រ​ដល់​ការ​សម្រេច​ចិត្ត។ យើង​មាន​ក្រុម​ការងារ​​​ដែល​តាម​ដានកិច្ច​ការ​​នេះ ហើយ​នឹង​សម្រេច​ចិត្ត​ពី​អ្វី​ដែល​សម​ស្រប​បំផុត​សម្រាប់​ស្ថានភាព​ប្រទេស​ថៃ»។

​សំនួរ​លើក​ឡើង​ថា ​តើ​ត្រូវ​ចាក់​បន្ថែម​ដូសទី​៣​​ដល់​អ្នក​ដែល​បាន​ចាក់​រួច​រាល់​រាល់​ឬ​យ៉ាង​ណា ហើយ​ថា​តើ​​ត្រូវ​ចាក់​វ៉ាក់សាំង​ប្រភេទ​ផ្សេង​? លោក​ថា ការ​សិក្សា​របស់​ក្រសួង​សុខាភិបាល​​ស្រដៀង​ទៅ​នឹង​កម្មវិធី​មួយ​ដែល​កំពុង​ធ្វើ​ឲ្យ​ក្រុម​ការងារ​មួយ​ដែល​ដឹក​នាំ​ដោយ​វេជ្ជបណ្ឌិត Yong Poovorawan ប្រធាន​​មជ្ឈមណ្ឌល​វីរុស​សាស្ត្រ​នៅ​សាកល​វិទ្យាល័យ Chulalongkorn។

លោកវេជ្ជបណ្ឌិត​​ Yong និយាយ​ថា ចំនួន​អ្នក​ឆ្លង​វីរុស​បំប្លែង​ខ្លួនឥណ្ឌា​ Delta នៅ​ក្នុង​ប្រទេស​ថៃ​កំពុង​កើន​ឡើង និង​ទំនង​ជា​ជំនួស​វីរុស​បំប្លែង​ខ្លួនអង់គ្លេស Alpha។

ដោយ​សំអាង​លើ​ការ​រក​ឃើញ​ពី​ការ​សិក្សា​ថ្មី​ចេញ​ផ្សាយ​ដោយ​​ទិនានុប្បវត្តិ​វេជ្ជសាស្រ្ត​អង់គ្លេស​The Lancet កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មិថុនា លោក​និយាយ​ថា ការ​ពិចារណា​លើ​​​​ប្រតិកម្ម​​​ភាពស៊ាំកម្រិត​ខ្ពស់​​របស់​វ៉ាក់សាំង​​​ចំពោះ​កូវីដ​ត្រូវ​ការ​ដើម្បី​ការពារ​វីរុស​បំប្លែង​ខ្លួន Delta។

លោក​ថា ទាំង​វ៉ាក់សាំង Pfizer និង​ AstraZeneca ត្រូវ​បាន​ធ្វើ​នៅ​ក្នុង​ការ​សិក្សា​នេះ។ ការ​សិក្សា​ធ្វើ​នៅ​ប្រទេស​ស្កុតឡែន​​បង្ហាញ​ថា វ៉ាក់សាំង​ទាំង​ពីរ​នេះ​មិន​សូវ​មានប្រសិទ្ធភាព​ការពារ​វីរុស​បំប្លែង​ខ្លួន Delta ទេ។

លោក Yong និយាយ​ថា រយៈ​ពេល​១៤​ថ្ងៃ បន្ទាប់​ពី​ដូស​ទី​២ វ៉ាក់សាំង Pfizer រក​ឃើញ​មាន​ប្រសិទ្ធភាព​៧៩​%​ការពារ​មិន​​ឲ្យ​ឆ្លង​​ Delta ខណៈ​ AstraZeneca មាន​តែ​៦០​%​​ការពារ​មិន​ឲ្យ​ឆ្លង​វីរុស​នេះ។ ជា​មួយ​​គ្នា​នេះ​ វ៉ាក់សាំង​ទាំង​ពីរ​នេះ​រក​ឃើញ​ប្រសិទ្ធភាព​ការងារ​៩២%​ និង​៧៣​%​ការពារ​មិន​ឲ្យ​ឆ្លង​វីរុស Alpha។

លោក​វេជ្ជបណ្ឌិត Yong ថា ៖«នៅ​ពេល​ករណី​ឆ្លង​ជា​ច្រើន​ឥឡូវ​នេះ​កំពុង​រក​ឃើញ​គឺ​វីរុសបំប្លែង​ខ្លួន Alpha ហើយ​​​​វីរុស Delta ​ក៏​នឹង​​វាយ​លុក​ខ្លាំង​​ក្នុង​រយៈ​ពេល​ពីរ​បី​ខែ​ខាង​មុខ​នៅ​ថៃ»។

លោក​បន្ថែម​ថា ថៃ​មាន​រយៈ​ពេល​ចន្លោះ​គ្នា​ខ្លី​សម្រាប់​ការ​ចាក់​ដូស​ទី​១ និង​ទី​២​នៃ​វ៉ាក់សាំង AstraZeneca ដើម្បី​កាត់​បន្ថយភាព​ធ្ងន់​ធ្ងរ​ដែល​បណ្តាល​មក​ពី​វីរុស Delta។

លោក​បន្ត​ថា សម្រាប់​វ៉ាក់សាំង​ដែល​មាន​អត្រា​ការពារ​ខ្សោយ ដូច្នេះ​ការ​ចាក់​ដូស​ទី​៣ប្រហែល​ជា​ត្រូវ​ការ​ដើម្បី​បង្កើន​គុណភាព ខណៈ​ថៃ​កំពុង​រង់​ចាំ​ការ​ផលិត​វ៉ាក់សាំង​ថ្មី​​ដែល​​អាច​ការពារ​ Delta បាន​ជា​ពិសេស៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services