Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក កំពុងជួបគ្រោះធម្មជាតិមួយទៀត រថយន្តបុកបន្តកន្ទុយគ្នាស្លាប់ និងរបួសច្រើននាក់

បានផុស

នៅ

អាជ្ញាធរក្នុងតំបន់បាននិយាយថា មនុស្ស ៧ នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស ដោយសារតែរថយន្តបុកគ្នាបណ្ដាលមកពីព្យុះខ្សាច់នៅរដ្ឋ Utah សហរដ្ឋអាមេរិក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមនាយកដ្ឋានសុវត្ថិភាពសាធារណៈរដ្ឋ Utah បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ជាច្រើនបានកើតឡើងកាលពីរសៀលថ្ងៃអាទិត្យ ។ យ៉ាងហោចណាស់មានរថយន្តចំនួន ២០ គ្រឿងបានជួបគ្រោះថ្នាក់ចរាចរណ៍ បន្ទាប់ពីមានខ្យល់បក់ខ្លាំង បណ្តាលឲ្យមានព្យុះធូលីពាសពេញផ្លូវថ្នល់នៅក្នុងទីក្រុង Kanosh ។

នាយកដ្ឋានបានឲ្យដឹងថា “ព្យុះខ្សាច់នៅតំបន់ Millard County ភាគខាងលិចរដ្ឋ Utah បានបណ្តាលឲ្យមានមនុស្សស្លាប់ ៧ នាក់ និងរងរបួសអ្នកបញ្ជាយានយន្តជាច្រើននាក់ នៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ជាច្រើននៅរសៀលថ្ងៃអាទិត្យ” ។

ទន្ទឹមនោះ រថយន្តសង្គ្រោះបន្ទាន់ជាច្រើនគ្រឿងបានទៅដល់កន្លែងកើតហេតុ ខណៈមនុស្សជាច្រើនត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យក្នុងតំបន់ ជាមួយនឹងស្ថានភាពធ្ងន់ធ្ងរ” ។

បន្ថែមពីនេះ រូបភាពនៃកន្លែងកើតហេតុ បង្ហាញពីត្រាក់ទ័រ និងរថយន្តខូចខាតជាច្រើនគ្ររាយប៉ាយពេញផ្លូវ ជាមួយនឹងកម្ទេចកម្ទីជុំវិញទីធ្លានោះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម