ព័ត៌មានអន្ដរជាតិ
ញត្តិស៊ើបអង្កេតប្រភពដើមកូវីដលើមន្ទីរពិសោធន៍អាមេរិក Fort Detrick ប្រមូលបានហត្ថលេខាជាង ២៥ លាននាក់
ញត្តិតាមអ៊ីនធឺណិតដែលជំរុញឲ្យអង្គការសុខភាពពិភពលោក (WHO) ស៊ើបអង្កេតលើវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ត្រជំងឺឆ្លង របស់កងទ័ពអាមេរិកនៅឯមន្ទីរពិសោធន៍ Fort Detrick ប្រមូលបានហត្ថលេខាជាង ២៥ លាននាក់ ក្នុងរយៈពេល ៣ សប្តាហ៍ ។
ញត្តិនេះត្រូវបានចាប់ផ្ដើមដំណើរការនៅថ្ងៃទី ១៧ ខែកក្កដា និងបញ្ចប់នៅម៉ោង ១២ ថ្ងៃត្រង់នៅថ្ងៃទី ៦ ខែសីហា ។
ការដាក់ញត្តិនេះបានចាប់ផ្តើមដោយលិខិតចំហមួយ សរសេរដោយក្រុមអ្នកប្រើប្រាស់អ៊ីនធឺណិតចិនមួយក្រុមដែលបានសុំឲ្យកាសែត Global Times បង្ហោះសាររបស់ពួកគេនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមចិន WeChat និង Weibo ដើម្បីសុំមតិពីសាធារណជនទូទៅ ។
ញត្តិនេះទាមទារឲ្យការស៊ើបអង្កេត ផ្តោតសំខាន់លើប្រភពដើមនៃជំងឺកូវីដ ១៩ និងសុវត្ថិភាពរបស់មន្ទីរពិសោធន៍អាមេរិក Fort Detrick ។
យោងតាមកាសែតចិនបានឲ្យដឹងថា បន្ទាយយោធា Fort Detrick ត្រូវបានគេស្គាល់ថា ផ្ទុកមេរោគឆ្លងដ៏គ្រោះថ្នាក់ ហើយបានឃើញការលេចធ្លាយនៅឆ្នាំ ២០១៩ មុនពេលការផ្ទុះឡើងនៃជំងឺកូវីដ ១៩ ទៅទៀត ។
កាសែត Global Times បាននិយាយថា ញត្តិតាមអ៊ីនធឺណិតនេះ ទទួលបានហត្ថលេខាចំនួនកន្លះលានក្នុងរយៈពេល ២៤ ម៉ោងដំបូង និង ១ លានក្នុងរយៈពេល ៤៨ ម៉ោង ប៉ុន្តែក្រោយមកគេហទំព័រញត្តិ បានទទួលរងការវាយប្រហារតាមអ៊ីនធឺណេតយ៉ាងធ្ងន់ធ្ងរពីអាសយដ្ឋាន IP ជាច្រើននៅសហរដ្ឋអាមេរិក នៅពេលដែលហត្ថលេខាខិតជិតមកដល់សញ្ញា ១០ លាននាក់ ។
គួរបញ្ជាក់ថា សហគមន៍អន្តរជាតិក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះញត្តិនេះផងដែរ ខណៈមានការបញ្ចេញមតិពីបរទេសលើញត្តិនេះប្រមាណ ៣.២ លាននាក់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CGTN
ចុចអាន ៖ ជនជាតិចិនជាង ២០ លាននាក់ចុះហត្ថលេខាលើញត្តិដើម្បីស៊ើបអង្កេតមន្ទីរពិសោធន៍ Fort Detrick
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


