Connect with us

ព័ត៌មានអន្ដរជាតិ

ករណីឆ្លងកូវីដនៅ ចិន មានការកើនឡើង ឯ វីរុសបំប្លែងខ្លួនឥណ្ឌា Delta កំពុងគ្របដណ្ដប់ក្រុងប៉េកាំង

បានផុស

នៅ

ករណីឆ្លងជំងឺកូវីដ ១៩ នៅប្រទេសចិន បានកើនដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៧ ខែនៅថ្ងៃអង្គារនេះ បន្ទាប់ពីផ្ទុះឆ្លងជាចង្កោមនៅឯកន្លែងធ្វើតេស្ត ខណៈដែលវីរុសបំប្លែងខ្លួនឥណ្ឌា “Delta” កំពុងគ្របដណ្ដប់ទីក្រុងប៉េកាំង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃអង្គារនេះ អាជ្ញាធរសុខាភិបាលចិនបានរាយការណ៍ពីករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ចំនួន ១៤៣ ករណី ក្នុងនោះមាន ១០៨ ករណីជាករណីឆ្លងក្នុងសហគមន៍ ខណៈករណីផ្សេងទៀតមកពីកន្លែងធ្វើតេស្តរកជំងឺកូវីដ ១៩ នៅទីក្រុង Yangzhou ភាគខាងកើត ។

ចំនួនឆ្លងនៅថ្ងៃអង្គារនេះគឺខ្ពស់បំផុត ចាប់តាំងពីខែមករា នៅពេលដែលប្រទេសនេះបានកត់ត្រាករណីថ្មីចំនួន ១៤៤ និងការឆ្លងក្នុងសហគមន៍ចំនួន ១២៦ ដែលភាគច្រើននៅតំបន់ភាគខាងជើង ។

ការកើនឡើងចុងក្រោយនេះបានចាប់ផ្តើម បន្ទាប់ពីការឆ្លងមេរោគក្នុងចំណោមអ្នកបោសសំអាត នៅព្រលានយន្តហោះនៅទីក្រុង Nanjing ហើយបានបង្កឲ្យមានករណីឆ្លងនៅទូទាំងប្រទេស ប៉ុន្តែឥឡូវនេះអាជ្ញាធរកំពុងធ្វើការដើម្បីបង្កើនទំនុកចិត្តថា ការកើតឡើងវិញចុងក្រោយនេះអាចគ្រប់គ្រងបាន ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ចិនដីគោកបានកត់ត្រាករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៩៣,៩៦៩ ករណី ខណៈអ្នកស្លាប់នៅតែមាន ៤,៦៣៦ នាក់ដដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ វីរុសបំប្លែងខ្លួនឥណ្ឌា Delta ជាភ្នាក់ងារបង្ករោគច្រើនជាងប្រភេទផ្សេងទៀតទាំងអស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម