ព័ត៌មានអន្ដរជាតិ
ទីក្រុងប៉េកាំងរងការរញ្ជួយដីកម្រិតស្រាល ផ្អើលអស់ប្រជាជនដែលលង់លក់កណ្តាលយប់
រញ្ជួយដីកម្រិតស្រាលមួយបានវាយប្រហារកក្រើកទីក្រុងប៉េកាំង បង្កភាពភ្ញាក់ផ្អើលដល់អ្នកស្រុកប្រញាប់រត់ចេញពីកន្លែងស្នាក់នៅទាំងកណ្ដាលយប់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានCNNនៅថ្ងៃទី២៧ខែមីនានេះ។

យោងតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) គ្រោះរញ្ជួយដីកម្រិត ៤.៥ រ៉ិចទ័រ បានវាយប្រហារជាយក្រុងTianjin នៅយប់រំលងអធ្រាត្រ ម៉ោង ០១:២១ នាទីយប់(ម៉ោងក្នុងស្រុក )ក្នុងជម្រៅ ១០គីឡូម៉ែត្រ។ ប៉ុន្តែបើតាមមជ្ឈមណ្ឌលបណ្តាញរញ្ជួយដីរបស់ប្រទេសចិន បានវាស់វែងការរញ្ជួយដីនេះក្នុងកម្រិត ៤.២ រ៉ិចទ័រ និងជម្រៅ ២០ គីឡូម៉ែត្រ ដោយដាក់ចំណុចកណ្តាលនៃការរញ្ជួយដីនៅក្នុងស្រុក Yongqing ក្នុងខេត្ត Hebei។
ទីភ្នាក់ងាររញ្ជួយដីក្រុងប៉េកាំង បានឲ្យដឹងថា ចំណុចកណ្តាលនៃការរញ្ជួយដីមានចម្ងាយត្រឹមតែ១៣គីឡូម៉ែត្រពីទីក្រុងប៉េកាំងប៉ុណ្ណោះ ដែលធ្វើឲ្យមានការរញ្ជួយយ៉ាងខ្លាំងនៅក្នុងតំបន់មួយចំនួនក្នុងរដ្ឋធានីរបស់ប្រទេសនេះ។ ទោះយ៉ាងណាការរញ្ជួយនេះមិនបានធ្វើឲ្យខូចខាតរចនាសម្ព័ន្ធណាមួយដល់អគារនៅក្នុងទីក្រុងនោះទេ ប៉ុន្តែសម្រាប់ប្រជាជនជាច្រើន ការរញ្ជួយដីនេះខ្លាំងល្មមអាចដាស់ពួកគេឲ្យភ្ញាក់នៅពាក់កណ្តាលយប់ គឺជាបទពិសោធន៍ថ្មីថ្មោងមួយ។
ការរញ្ជួយដីនេះកើតឡើងនៅយប់ថ្ងៃពុធនេះគឺស្ថិតក្នុងចំណោមប្រធានបទពេញនិយមបំផុតនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិន ដោយអ្នកនៅក្រុងប៉េកាំងជាច្រើនបានបង្ហោះវីដេអូនៃអំពូលភ្លើងលើពិដានរង្គើ និងចែករំលែកបទពិសោធន៍នៃការភ្ញាក់ពីដំណេកទាំងកណ្ដាលយប់ដោយសារបន្ទប់គេងរបស់ពួកគេញ័រ។
គួរបញ្ជាក់ថា ទីក្រុងប៉េកាំង ជាទីក្រុងដែលមានប្រជាជនចំនួន២២លាននាក់ បានរងផលប៉ះពាល់ជាញឹកញាប់ពីការញ័រពីការរញ្ជួយដីកម្រិតស្រាលៗនៅក្បែរនោះ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


