ព័ត៌មានអន្ដរជាតិ
អាមេរិក ចង់បង្កើតមូលដ្ឋានយោធាថ្មីធ្វើជាភ្នែក និងត្រចៀកការពារការវាយប្រហារភេរវកម្មនៅអាហ្វហ្គានីស្ថាន
បើយោងតាមគណៈកម្មាធិការសេវាកម្មប្រដាប់អាវុធ របស់សមាជិកសភាបក្សសាធារណរដ្ឋនៅរដ្ឋ Alabama លោក Mike Rogers បាននិយាយកាលពីថ្ងៃអង្គារថា មូលដ្ឋានយោធាអាមេរិកថ្មីនៅអាហ្វហ្គានីស្ថាន គឺត្រូវការជាចាំបាច់ដើម្បីការពារសហរដ្ឋអាមេរិក ពីការវាយប្រហារភេរវកម្មនាពេលអនាគត ។

លោក Rogers បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានជាមួយសមាជិកសភាគណបក្សសាធារណរដ្ឋថា “ឥឡូវនេះយើងបានចេញពីអាហ្វហ្គានីស្ថានហើយ យើងគ្មានភ្នែកមើល និងត្រចៀកស្ដាប់ចំពោះអ្វីដែលកំពុងកើតឡើងនៅអាហ្វហ្គានីស្ថានទៀតឡើយ ។ យើងត្រូវតែមានមូលដ្ឋាននៅកន្លែងណាមួយនៅអាហ្វហ្គានីស្ថាន” ។
លោក Rogers បាននិយាយថា លោកបានស្នើសុំរដ្ឋមន្រ្តីការពារជាតិលោក Lloyd Austin និងប្រធានអគ្គសេនាធិការចម្រុះលោកឧត្តមសេនីយ៍ Mark Milley ដើម្បីបង្កើតជម្រើសស្តារសមត្ថភាពប្រឆាំងភេរវកម្ម និងការប្រមូលព័ត៌មានស៊ើបការណ៍សម្ងាត់នៅអាហ្វហ្គានីស្ថាន ។

លោក Rogers បញ្ជាក់ថា “យើងត្រូវដោះស្រាយជាមួយនឹងភាពងាយរងគ្រោះប្រឆាំងភេរវកម្ម ក៏ដូចជាធ្វើចារកម្មការឃ្លាំមើល និងការឈ្លបយកការណ៍ (ISR) ឬយើងនឹងមានការវាយប្រហារណាមួយផ្សេងទៀត” ។
លោក Rogers បន្ថែមថា ជម្រើសសម្រាប់មូលដ្ឋានយោធានៅក្នុងប្រទេសជិតខាង នឹងមិនកើតឡើងឡើយ ដោយសារតែវាទំនងជាមានការប្រឆាំងពីរុស្ស៊ី និងចិន ។ លើសពីនេះជើងហោះហើរចេញពីមូលដ្ឋានទ័ពអាមេរិកនៅតំបន់ឈូងសមុទ្រពែក្ស ត្រូវការពេលវេលាពី ៧ ទៅ ៨ ម៉ោង ហើយអ្នកបើកយន្តហោះមានពេលតែ ១ ឬ ២ ម៉ោងប៉ុណ្ណោះ សម្រាប់ការស៊ើបការណ៍ ការឃ្លាំមើល និងការឈ្លបយកការណ៍ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


