ព័ត៌មានអន្ដរជាតិ
ឥណ្ឌា ផ្ទុះវីរុសកាចសាហាវមួយទៀត សម្លាប់ក្មេងអាយុ ១២ ឆ្នាំ ឯច្រើននាក់ផ្សេងកំពុងស្ថិតក្រោមការត្រួតពិនិត្យ
រដ្ឋមន្រ្តីក្រសួងសុខាភិបាលឥណ្ឌាលោកស្រី Veena George បានបញ្ជាក់ថា ក្មេងប្រុសអាយុ ១២ ឆ្នាំម្នាក់បានស្លាប់ដោយសារវីរុស Nipah នៅរដ្ឋ Kerala ប្រទេសឥណ្ឌាកាលពីថ្ងៃអាទិត្យ ។
ទន្ទឹមនោះ យោងតាមមន្រ្តីរដ្ឋបានឲ្យដឹងថា មនុស្ស ២០ នាក់ផ្សេងទៀតដែលអាចមានទំនាក់ទំនងជាមួយអ្នកស្លាប់គឺស្ថិតនៅក្រោមការសង្កេត ខណៈស្រុក Kozhikode ស្រុក Malappuram និងស្រុក Kannur នៅក្នុងរដ្ឋត្រូវបានដាក់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ។

លោកស្រីរដ្ឋមន្ត្រីបាននិយាយថា “អ្នកស្លាប់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយមានអាការគ្រុនក្តៅខ្លាំងកាលពី ៤ ថ្ងៃមុន បន្ទាប់ពីស្ថានភាពរបស់គាត់កាន់តែអាក្រក់ទៅៗ ។ ក្រោយមកយើងបានបញ្ជូនសំណាករបស់គាត់ទៅធ្វើតេស្ត ហើយយើងបានកំណត់អត្តសញ្ញាណទំនាក់ទំនងមនុស្សចំនួន ១៨៨ នាក់មកទល់ពេលនេះ ។ ក្រុមឃ្លាំមើលបានសម្គាល់ពួកគេ ២០ នាក់ថាជាទំនាក់ទំនងដែលមានហានិភ័យខ្ពស់ ខណៈ ២ នាក់មានរោគសញ្ញា ហើយអ្នកទាំងពីរគឺជាបុគ្គលិកសុខាភិបាល” ។
លោកស្រីបាននិយាយថា ទំនាក់ទំនងដែលមានហានិភ័យខ្ពស់ទាំង ២០ នឹងត្រូវផ្លាស់ទៅមហាវិទ្យាល័យវេជ្ជសាស្ត្រ Kozhikode ខណៈដែលអ្នកផ្សេងទៀតត្រូវបានស្នើសុំឲ្យធ្វើចត្តាឡីស័ក ។

យោងតាមការស្ទង់មតិដោយក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្ត្រ និងសារព័ត៌មានជាតិឥណ្ឌាបានឲ្យដឹងថា វីរុស Nipah (NiV) ដែលឆ្លងខ្លាំងបង្កឲ្យរលាកខួរក្បាល ឬជំងឺផ្លូវដង្ហើមចំពោះមនុស្សដែលឆ្លងនៅឥណ្ឌា ខណៈវីរុស Nipah គឺរីករាលដាលដោយទឹកមាត់របស់សត្វប្រចៀវ ។
គួរបញ្ជាក់ថា ការផ្ទុះឡើងដំបូងនៃវីរុស Nipah ត្រូវបានចុះបញ្ជីរកឃើញនៅកសិដ្ឋានចិញ្ចឹមសត្វមួយកន្លែងនៅប្រទេសម៉ាឡេស៊ី កាលពីចុងទសវត្សរ៍ឆ្នាំ ១៩៩០ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ករណីឆ្លងកូវីដនៅ ឥណ្ឌា កំពុងហក់ឡើងវិញ ក្រោយប្រជាជនប្រមូលផ្ដុំគ្នាប្រារព្ធពិធីបុណ្យច្រូតកាត់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


