ព័ត៌មានអន្ដរជាតិ
ខេត្តភាគខាងត្បូង វៀតណាម ឲ្យបុគ្គលិកពេទ្យដែលឆ្លងកូវីដបន្តព្យាបាលអ្នកជំងឺ ទាំងឈឺ
អាជ្ញាធរនៅខេត្ត Dong Nai ភាគខាងត្បូងប្រទេសវៀតណាមបានអនុញ្ញាតឲ្យបុគ្គលិកពេទ្យដែលឆ្លងជំងឺកូវីដ ១៩ មិនបង្ហាញរោគសញ្ញា និងមានរោគសញ្ញាតិចតួច បន្តព្យាបាលអ្នកជំងឺកូវីដនៅមន្ទីរពេទ្យក្នុងតំបន់ ។

ការយល់ព្រមនេះត្រូវបានចុះហត្ថលេខាដោយលោក Phan Huy Anh Vu ប្រធានមន្ទីរសុខាភិបាលខេត្ត Dong Nai កាលពីថ្ងៃសុក្រ ។
ដើម្បីចៀសវាងការដាក់សម្ពាធបន្ថែមលើប្រព័ន្ធថែទាំសុខភាព ប្រធានមន្ទីរសុខាភិបាលខេត្តបានផ្តល់ការអនុញ្ញាតឲ្យបុគ្គលិករបស់មន្ទីរពេទ្យដែលឆ្លងជំងឺកូវីដ ១៩ មានរោគសញ្ញាស្រាល ឬគ្មានរោគសញ្ញា ត្រូវព្យាបាលអ្នកជំងឺនៅបរិវេណធ្វើចត្តាឡីស័ករបស់ខ្លួន ។

លោក Anh Vu បាននិយាយថា ក្នុងអំឡុងពេលដែលពួកគេធ្វើចត្តាឡីស័ក បុគ្គលិកពេទ្យក៏អាចចូលរួមក្នុងការព្យាបាលអ្នកជំងឺដែលឆ្លងជំងឺកូវីដ ១៩ នៅមន្ទីរពេទ្យបានផងដែរ និងទទួលបានប្រាក់ឧបត្ថម្ភតាមច្បាប់ដែលបានចែង ។
ទន្ទឹមនោះ មានសេចក្តីរាយការណ៍ថា បុគ្គលិកពេទ្យចំនួន ៤២ នាក់នៅមន្ទីរពេទ្យ Dong Nai បានធ្វើតេស្តវិជ្ជមានចំពោះជំងឺកូវីដ ១៩ ហើយពួកគេមួយចំនួននៅតែស្ម័គ្រចិត្តចូលរួមក្នុងការព្យាបាលអ្នកជំងឺដែលឆ្លងកូវីដ ។

រហូតមកដល់ពេលនេះ ខេត្ត Dong Nai បានកត់ត្រាករណីឆ្លងក្នុងសហគមន៍ចំនួន ៣៨,០៨១ ករណីចាប់តាំងពីរលកឆ្លងលើកទី ៤ បានផ្ទុះឡើងនៅថ្ងៃទី ២៧ ខែមេសា ដែលធ្វើឲ្យខេត្តនេះក្លាយជាតំបន់ដែលរងគ្រោះខ្លាំងទី ៣ នៅវៀតណាម បន្ទាប់ពីទីក្រុងហូជីមិញ និងខេត្ត Binh Duong ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ វៀតណាមបានកត់ត្រាករណីឆ្លងជំងឺកូវីដ ១៩ នៅទូទាំងប្រទេសជាង ៦៦ ម៉ឺនករណី និងមានអ្នកស្លាប់សរុប ១៦,៦៣៧ នាក់ ចាប់តាំងពីការរីករាលដាលនៃជំងឺកូវីដ ១៩ បានផ្ទុះឡើងដំបូងកាលពីដើមឆ្នាំមុន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Tuoi Tre
-
សន្តិសុខសង្គម១ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៧ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


