ព័ត៌មានអន្ដរជាតិ
វេបសាយភ្នាល់បាល់វៀតណាមមួយមានទឹកប្រាក់ជាង ៨ លានដុល្លារ ត្រូវប៉ូលិសបង្ក្រាប
ប៉ូលិសវៀតណាម បានបង្ក្រាបទីតាំងភ្នាល់បាល់តាមអ៊ីនធើណិតមួយកន្លែង ដែលមានប្រតិបត្តិការតម្លៃជាង ២០០ ពាន់លានដុង (៨.៧លានដុល្លារអាមេរិក)។
មន្រ្តីនៅក្រោមនាយកដ្ឋានសន្តិសុខសាធារណៈនៃខេត្ត Ha Giang ភាគខាងជើង បានបញ្ជាក់កាលពីថ្ងៃចន្ទថា ពួកគេបានចាប់ខ្លួនសមាជិកចំនួន១៤នាក់ ដែលមានអាយុពី ២៦ ដល់ ៣៩ ឆ្នាំ ពីបទលេងល្បែងស៊ីសងនិងរៀបចំល្បែងស៊ីសង។

ការចាប់ខ្លួននេះត្រូវបានធ្វើឡើងបន្ទាប់ពីប៉ូលិស Ha Giang ដោយមានការសម្របសម្រួលជាមួយក្រសួងសន្តិសុខសាធារណៈ បានឆ្មក់ចូលផ្ទះជនសង្ស័យកាលពីល្ងាចថ្ងៃអាទិត្យ។
ក្រុមមន្រ្តីក៏បានរឹបអូសរថយន្តចំនួន ៤ គ្រឿង, ទូរស័ព្ទដៃ ២៤ គ្រឿង និង flash drive ចំនួន ៣ ដែលមានផ្ទុកទិន្នន័យប្រតិបត្តិការពីគណនីភ្នាល់បាល់ផងដែរ។

ការស៊ើបអង្កេតបឋមបានបង្ហាញថា សមាជិកក្រុមនេះ បានបង្កើតគណនីជាច្រើននៅលើគេហទំព័រ bongda88.com និងចែកចាយដល់អ្នកលេងល្បែង។
ទោះបីជាយ៉ាងណាក៏ដោយ ការស៊ើបអង្កេតបន្ថែមកំពុងធ្វើឡើង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Tuoi Tre
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
សន្តិសុខសង្គម២ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


