Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល ត្រៀមខ្លួនប្រឆាំងវីរុសកូវីដបំប្លែងខ្លួនមួយទៀតឈ្មោះ “Omega”

បានផុស

នៅ

ការិយាល័យនាយករដ្ឋមន្ត្រីបាននិយាយថា អ៊ីស្រាអែលបានធ្វើសមយុទ្ធថ្នាក់ជាតិ ដើម្បីវាយតម្លៃពីរបៀបដែលប្រទេសនេះត្រៀមខ្លួនប្រឆាំងនឹង “វីរុស Omega” ដែលគេរំពឹងថាជាវីរុសកូវីដបំប្លែងខ្លួនបន្ទាប់ ប៉ុន្តែរហូតមកពេលនេះមិនទាន់ត្រូវបានរកឃើញនៅឡើយទេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចុះផ្សាយរបស់កាសែត Jerusalem Post បានឲ្យដឹងថា សមយុទ្ធនេះបានធ្វើឡើងក្នុងទម្រង់ជា “ហ្គេមសង្គ្រាម” ដែលត្រូវបានគេដាក់ឈ្មោះថា “Omega Exercise” ហើយបានប្រមូលផ្តុំសមត្ថភាពសេវាកម្មសុខភាពរបស់អ៊ីស្រាអែលទាំងអស់ក្នុងការឆ្លើយតប ។

ទន្ទឹមនោះ លោកនាយករដ្ឋមន្ត្រី Naftali Bennett បាននិយាយថា “អ៊ីស្រាអែលស្ថិតក្នុងទម្រង់ដ៏ល្អ យើងបានកម្ចាត់រលកឆ្លងកូវីដទី ៤ ហើយយើងកំពុងឈានទៅដល់ការចាកចេញពីវីរុសបំប្លែងខ្លួន Delta ផងដែរ” ។

លោកបញ្ជាក់ថា “ក្នុងពេលជាមួយគ្នានេះ យើងតែងតែសម្លឹងមើលទៅអនាគតអំពីវីរុសថ្មីៗ ក៏ដូចជាវីរុសកូវីដបំប្លែងខ្លួន Omega នេះ” ។

គួរបញ្ជាក់ថា សមយុទ្ធ​នេះ​រួម​មាន​តំណាង​មន្ត្រី​ជាន់​ខ្ពស់ និង​ក្រុម​មក​ពី​គ្រប់​ក្រសួង និង​វិស័យ​នានា ហើយនឹងវាយតម្លៃការត្រៀមខ្លួនក្នុងវិស័យសុខាភិបាល ច្បាប់ សេដ្ឋកិច្ច សន្តិសុខផ្ទៃក្នុង ការធ្វើដំណើរ និងការទំនាក់ទំនង ហើយក៏នឹងពិនិត្យមើលគោលការណ៍ជាក់លាក់សម្រាប់របៀបដោះស្រាយការជួបជុំ ការធ្វើចត្តាឡីស័ក ទេសចរណ៍ និងព្រឹត្តិការណ៍ច្រើនទៀតជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Jerusalem Post

ចុចអាន ៖ នេះតម្លៃលេប ៥ ថ្ងៃនៃថ្នាំគ្រាប់កូវីដ Molnupiravir

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម